06/12/2015 11:33 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយគណៈកម្មាធិការបញ្ជាណែនាំក្រុមប្រឹក្សាសហគ្រាស​​ដើម្បីការអភិវឌ្ឍន៍និ


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានជួបសន្ទនាជាមួយគណៈកម្មាធិការបញ្ជាណែនាំក្រុមប្រឹក្សា​សហគ្រាស​ដើម្បី​ការអភិវឌ្ឍន៍​និរន្តរភាព​នៅ​វៀត​ណាម​។ ឧបនាយករដ្ឋមន្ត្រី លោក​ Vu Duc Dam មានគោលបំណងថា៖នាពេលខាងមុខនេះ បទដ្ឋានជាច្រើនអំពីការអភិវឌ្ឍន៍និរន្តរភាព ក្នុងរបៀបវារះ ២០៣០ ស្ដីអំពីការអភិវឌ្ឍន៍​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ នឹងបានអនុវត្តតាមរយៈបណ្ដាគោលការណ៍ គោលនយោបាយ​របស់រដ្ឋាភិបាល។ តាមឧបនាយករដ្ឋមន្ត្រីថា៖ វៀតណាម រួមជាមួយប្រទេសចំនួន​១១ទៀត បាន​សម្រេច​ការ​ចរចា​ស្ដីអំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី ឆ្លងមហា​សមុទ្រប៉ាស៊ីហ្វីក និងការចូលរួមអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះ​ត្រូវ​ផ្លាស់​ប្តូរ​ថ្មីជាសារវ័ន្ត លើគ្រប់វិស័យ ដើម្បីបង្កើតបរិយាកាសអាជីវកម្មងាយស្រួល ដើម្បីអង្គ​ភាពអាជីវកម្ម​អភិវឌ្ឍន៍​និរន្តរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ