02/08/2015 09:40 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីរំលឹកខួប៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៊ូសំប៉ិក


ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីរំលឹកខួប៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៊ូសំប៉ិក (VGP)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី​វៀតណាមលោក Hoang Trung Hai នៅម៉ូសំប៉ីកនាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ (ម៉ោង​ដំបន់) នៅរដ្ឋធានី Maputo ដំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានរៀបចំពិធី​រំលឹក​ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានរំលឹក​ឡើងវិញ
កំណាត់ផ្លូវអនុស្សាវរីយ៍នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ​ប្រជាជាតិទាំងពីរ។

 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយប្រធាន​គណៈ​កម្មាធិការចាត់តាំងមជ្ឈឹមបក្សរណសិរំដោះមូសំប៉ិក (FRELIMO) លោក Sergiu Pante អះអាងនូវទំនាក់ទំនងជិតស្និទ្ធរវាងបក្សទាំងពីរ ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាងបក្សទាំងពីរនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ