16/12/2017 11:29 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោកVu Duc Dam ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង


 ឧបនាយករដ្ឋមន្ត្រីលោកVu Duc Dam ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

នារសៀលថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​​២០១៧ នៅទីក្រុងហាណូយឧបនាយករដ្ឋ​មន្ត្រី រដ្ឋា​ភិបាល លោក​ Vu Duc Dam បាន​ជួប​​សន្ទនាជា​មួយ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូ​ង​ លោក Kim Sang Kon ដែល​កំពុង​​បំពេញ​ទស្សនកិច្ច​នៅវៀត​ណាម។
 
នៅទីនេះ ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam បានវាយតំលៃថាទំនាក់ទំ​នងវៀត​ណាម -កូរ៉េ​ខាង​ត្បូង​ កំពុង​​អភិវឌ្ឍន៍​ដ៏ល្អប្រសើរលើគ្រប់​វិស័យ។ លោក Vu Duc Dam បានលើកច្បាស់ថា៖​ កូរ៉េខាងត្បូង​ស្ថិតនៅ​ក្នុង Top​ ប្រទេសដៃគូ​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ​ចំនួន​៥របស់​វៀត​ណាម ដែល​ក្នុង​នោះ ប្រទេស​ទាំងពីរ​មាន​សក្ដានុ​ភាព​សហប្រតិបត្តិការ​ជាច្រើន ក្នុងវិស័យអប់រំ បណ្ដុះបណ្ដា​លអំ​ពីវិ​ទ្យាសាស្ត្រ​។ 
 
រីឯ ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ​សួង​អប់រំ លោក Kim Sang Kon បាន​អោយ​ដឹង​ថា៖​ កូរ៉េខាង​ត្បូង ត្រៀម​ខ្លួនជាស្រេចចែករំលែក​បទពិសោធន៍អំពីវិធីសាស្ត្រអ​ប់រំថ្មីចំពោះវៀត ណាម។​ ទន្ទឹម​នឹង​នោះ ​រដ្ឋាភិបាល​​កូរ៉េខាងត្បូ​ង  នឹង​បន្តលើក​ទឹកចិត្ត​សហគ្រាស​កូរ៉េខាង​ត្បូង​ បន្តបោះទុន​វិនិយោគ​នៅវៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ