14/12/2015 09:51 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc ​ទៅសាក​សួរ​សុខ​ទុក្ខ​សមាគម​ផ្សព្វ​ផ្សាយ​គ្រឹស្ត​សាសនា​

 


ឧបនាយករដ្ឋមន្ត្រីលោកNguyen Xuan Phucទៅសាក
សួរសុខទុក្ខសមាគមផ្សព្វផ្សាយគ្រឹស្តសាសនា

នាព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥​ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ និងជូនអំណោយនៅ សមាគមផ្សព្វផ្សាយគ្រឹស្តសាសនាវៀត​ណាម និង​គ្រឹស្ត​សាស​​និក​នៅទីក្រុង​Da Nang។ នៅទីនេះ លោក Nguyen Xuan Phuc បានអះអាង​ថា បក្ស រដ្ឋជានិច្ច​កាលយក​ចិត្ត​ទុក​ដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនពលរដ្ឋឲ្យមាន សេរីភាព​ខាងជំនឿសាសនា តាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញនិងច្បាប់​។ លោក​ Nguyen Xuan Phuc មានបំណងថា សមាគម​បន្ត​ជួយ​ជ្រោម​ជ្រែង​រាល់​ចលនា​នៅតំ​បន់​ រក្សា​សន្តិសុខសណ្តាប់ធ្លាប់ និងកសាងជីវភាពវប្បធម៌​នៅទី​ប្រជុំ​ជន។

​មុននោះ នាថ្ងៃទី១២ខែ​ធ្នូឆ្នាំ២០១៥​ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បាន អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក​និង​ជូនអំណោយ​នៅវិមានអេសឺ​វែក Hue ក្នុង​ឱកាស បុណ្យណូអែលឆ្នាំ២០១៥​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ