16/11/2017 10:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញចូ​លរួម​សិក្ខាសាលា​សេដ្ឋកិច្ចវៀត​ណាម​-កម្លាំង​ចលករ​


 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញចូលរួមសិក្ខាសាលាសេដ្ឋកិច្ចវៀតណាម-កម្លាំងចលករនិងដំណោះស្រាយជំរុញអភិវឌ្ឍន៍ 

នាព្រឹកថ្ងៃទី​១៥ ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិ​ក្ខា​សាលា​វិទ្យាសាស្ត្រ​ស្ដីអំពី​៖ សេដ្ឋកិច្ច​វៀត​​ណាម​ -ក​ម្លាំងចលករ​កំណើន ​និង​ដំណោះស្រាយជំរុញការ​អភិវឌ្ឍន៍​។​នៅទី​នេះ អង្គប្រជុំ​បានប្រមូល​ផ្តុំ​ពិភាក្សា ​​វិភាគអំពី​ឧបសគ្គ​នានា និង​កម្លាំង​ចលករ​សំរាប់​កំណើន ​ស្វែងរក​ឱកាស​និង​ឧបសគ្គ​សំរាប់​ខឿន​សេដ្ឋកិច្ច​ ក្នុងប៉ុន្មាន​ឆ្នាំខាងមុខនេះ។ ថ្លែងមតិនៅទី​នេះ បណ្ឌិត Tran Dinh Th​ien ប្រធាន​វិទ្យាស្ថានសេដ្ឋ​កិច្ច​វៀត​ណាម បាន​អោយដឹងថា៖

“ ដើម្បីផ្លាស់ប្តូរថ្មីរូបស​ណ្ឋានកំណើន​ និងរៀបចំរចនា​សម្ព័ន្ធឡើង​វិញ ត្រូវមាន​ដំណោះស្រាយ​និង​គោលដៅច្បាស់​លាស់។ យើង​ត្រូវនាំចេញ​ប្រព័ន្ធ​បែប​ផែន យន្តការ​លើក​ទឹកចិត្ត​ និងការ​ប្រកួតប្រជែង​សេរីភាព​។ ទន្ទឹមនឹង​នោះ រដ្ឋាភិបាលក៏​ត្រូវធ្វើអន្តរា​គមន៍ចំពោះការ​អភិវឌ្ឍន៍ប្រភព​ធនធាន​មនុស្ស ​ឆ្ពោះទៅប្រភពធន​ធានមនុស្សមានគុណភាពខ្ពស់ ​បច្ចេកវិទ្យាខ្ពស់៕”​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 

 

 
បណ្តាព័ត៌មានបានផ្សាយ