23/09/2017 11:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចនៅស្លូវ៉ាគី


ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចនៅស្លូវ៉ាគី

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅស្លូវ៉ាគី ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២០ និង ២១ ខែកញ្ញា ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចលើកនេះសំរេចបាននូវលទ្ធផលជាក់ស្តែងសំខាន់ជាច្រើនរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ​រវាងវៀតណាមនិងសាធារណរដ្ឋស្លូវ៉ាគី នាពេលខាងមុខ។

នាថ្ងៃទី២១ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក​ Robert Fico ។ នៅទីនេះលោក Vuong Dinh Hue បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណីដែលក្នុងនោះមានស្លូវ៉ាគី​ផង។ទន្ទឹមនឹងនោះលោកក៏បានស្នើអោយស្លូវ៉ាគីបន្តរួមចំណែកជំរុញថែមទៀតទំនាក់ទំនងរវាងសហភាព​អឺរ៉ុប (EU) ជាមួយវៀតណាម។

រីឯ នាយករដ្ឋមន្ត្រីលោក Robert Fico បានមានប្រសាសន៍ថា៖ ស្លូវ៉ាគីគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកកម្ពស់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាម រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀតណាម - EU (EVFTA) ផងដែរ។

ក៏ក្នុងថ្ងៃដដែល នៅទីក្រុង Bratislava បានប្រព្រឹត្តទៅ វេទិកាជំរុញវិនិយោគរបស់វៀតណាមនៅស្លូវ៉ាគី  ដោយមាន​ការចូលរួមរបស់តំណាងសហគ្រាសជាង ១០០ មកពីស្លូវ៉ាគីនិងអឺរ៉ុប។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖

“ វៀតណាមសូមស្វាគមន៍និងរំពឹងថានឹងទទួលបានលំហូរវិនិយោគកាន់តែច្រើនពីប្រទេសស្លូវ៉ាគី ជាពិសេសក្នុងបណ្ដាវិស័យមានប្រៀបខ្លាំង ដូចជាការផលិតរថយន្តនិងគ្រឿងបន្លាស់រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍ឧស្សាហកម្មអេឡិចត្រូនិចនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋាភិបាលវៀតណាមក៏លើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសស្លូវ៉ាគីនៅក្នុងវិស័យមួយចំនួនដូចជា៖ បច្ចេកវិទ្យាព័ត៌មាន  ទំនិញប្រើប្រាស់ដែរ។”

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានជួបសន្ទនាជាមួយតំណាង សហគមន៍​ជន​វៀត​ណាម​និងកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅស្លូវ៉ាគីផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ