28/02/2018 10:51 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam៖ វិទ្យុ​​សម្លេង​វៀត​ណាម​បន្តពង្រីក​ប្រៀប​ខ្លាំង​ដើម្បី​មាន​ការ​អភិវឌ្ឍន៍​ថ្មី​


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទស្សនាស្ថាននីយ៍បច្ចេកវិទ្យាឌីជីថល VTC

នាព្រឹកថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ​២០១៨ ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល លោក​ Vu Duc Dam បាន អញ្ជើញ​ទៅសួរ​សុខ​ទុក្ខ​និងជួបធ្វើការ​ ជាមួយកម្មាភិបាល អ្នកយកព័ត៌មាន អ្ន​កនិពន្ធនៃ វិទ្យុស​ម្លេងវៀត​ណាម (VOV) និងស្ថាននីយ៍​ បច្ចេកវិទ្យា​ឌីជីថល VTC ក្រោមឱវា​ទ VOV ផងដែរ។ ​

នៅទី​នេះ លោក Vu Duc ​Dam បានអះអាងថា នាពេ​លកន្លង​ទៅ វិទ្យុសម្លេង​វៀតណាម បាន​អនុវត្តនូវ​ភារកិច្ច​នយោបាយ​ រួមចំណែ​កជាមួយរដ្ឋាភិបាល ផ្សព្វ ផ្សាយនូ​វគោលមាគ៌ា​ គោលនយោបាយ ច្បាប់រប​ស់រដ្ឋ​ ព្រមទាំង​ជាស្ពាន​តភ្ជាប់​រវាង រដ្ឋាភិបាល​ជាមួយប្រជា​ជន​។ ឧបនាយ​ករដ្ឋមន្ត្រីក៏បាន​សម្តែង​នូវគោល​បំណង​ ចង់ឲ្យ វិទ្យុ​សម្លេង​​វៀត​ណាម បន្ត​ពង្រីកតួនាទីជាសម្ព័ន្ធក្រុមហ៊ុ​នឃោសនា​ពហុម​ធ្យោបាយ​។
 
រីឯអគ្គនាយកវិ​ទ្យុសម្លេងវៀតណាម លោ​ក Nguyen T​he Ky បានលើកច្បា​ស់ថា​ នា​ពេលខាង​មុខ វិទ្យុសម្លេង​វៀត​ណាម នឹងឆ្លៀត​យករាល់លក្ខណៈល្អប្រសើរ​ ដើម្បី អនុវត្តប្រ​កបដោយប្រសិទ្ធភាពនូវភា​រ កិច្ច​នយោបាយ​របស់​ខ្លួន ​គឺផ្សព្វផ្សាយព័ត៌មាន របស់​វិទ្យុទៅកាន់ទស្សនិកជ​នទាំង​ក្នុងនិងក្រៅប្រទេស​៕ ​

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ