01/11/2016 10:19 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសន្ទនាជាមួយអ្នកនេសាទស្ដីអំពីគោលនយោបាយសំណងការខូចខាត


ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសន្ទនាជាមួយអ្នកនេសាទ
ស្ដីអំពីគោលនយោបាយសំណងការខូចខាត

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh​ មាន​ជំនួបសន្ទនាជាមួយអ្នកនេសាទ ឃុំCanh Duong ស្រុក Quang Trach ខេត្ត ​Quang Binh (ភាគកណ្ដាលវៀតណាម) ស្ដីអំពីគោលនយោបាយសំណង​ការខួច​ខាត​វិបត្តិបំពុលបរិស្ថានសមុទ្រ ដោយ Formosa Ha Tinh បន្តឡើង។ ​ឧបនាយករដ្ឋ​មន្ត្រី​លោក Truong Hoa Binh បានចែករំលែកការលំបាក​​ដោយវិបត្តិបំពុលបរិស្ថានសមុទ្រ​ចំពោះជីវភាពរស់នៅរបស់ប្រជាជន នៅខេត្តចំនួន៤នៅភូមិភាគកណ្ដាលវៀតណាម​និយាយរួមនិងប្រជាជននៅឃុំ Canh Duong ​និយាយ​ដោយឡែក។ ឧបនាយក​រដ្ឋមន្ត្រី​បានអះអាងថា៖រដ្ឋាភិបាល នាយករដ្ឋ​មន្ត្រីរដ្ឋាភិបាលបានបញ្ជាណែនាំគ្រប់ក្រសួង ​ស្ថាប័ន និងតំបន់អនុវត្តគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទស្ថិរភាពជីវភាព​រស់នៅជាជំ​ហាន់​ៗ។ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានទទួលយកមតិ​និងសំណូលពរបរស់ប្រជាជននៅឃុំ Canh Duong ហើយស្នើអោយក្រសួង ស្ថាប័ន​ពិនិត្យមើលនិងបំពេញបន្ថែមមុខសញ្ញា និងបរិមាណសំណង ដើម្បីធានាសមភាពនិងមិនទុកអោយមុខសញ្ញាណាមួយខ្វះទេ ព្រមទាំងធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅឃុំជាប់សមុទ្រទាំងឡាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ