20/09/2016 10:06 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញ​ចូល​រួម​វេទិកា​អាជីវក​រ​វៀត​ណាម​នៅ​រុស្ស៊ី​


ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung នៅក្នុងវេទិកាអាជីវករវៀតណាមនៅរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃ​កម្មវិធី​ចូលរួមកិច្ច​ប្រជុំលើក​ទី១៩ នៃគណៈកម្មា​ធិការ​អន្តររដ្ឋាភិបាលវៀ​ត​ណាម-រុស្ស៊ី​នៅ​សហព័ន្ធ​រុស្ស៊ី​នោះ ក្រុម​ការងារ​រដ្ឋាភិ​បាលជាន់​ខ្ពស់ ដឹក​នាំដោយឧបនាយក​រដ្ឋមន្ត្រី លោក​ Trinh Dinh Dung បាន​​ចូល​រួមវេទិកាអាជីវក​រវៀត​ណាម នៅរុស្ស៊ី។ ដោយ​ប្រធានបទ “យថាទស្សន៍​សហប្រតិបត្តិការ​វៀត​ណាម-រុស្ស៊ី​ក្នុង​ កាលៈ​ទេសៈដែល​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​​កម្ម​សេរីវៀត​ណាម​-EAEU-FTA មានសុ​ពល​ភាព​” វេទិកានេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៦​។ ថ្លែង​មតិបើកវេ​ទិកា លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា​សមិទ្ធិ​ផល​មួយ​ក្នុង​ចំណោម​សមិទ្ធិផល​សំខាន់​បំផុត ដែល​វៀតណាម​ទទួលបាន​នោះគឺភាគ​ច្រើន​អាស្រ័យ​ទៅលើកា​រ​រួមចំណែក​យ៉ាង​សកម្ម របស់​សហគមន៍​ជនវៀត​ណាម​នៅ​ឯបរទេស​ជាពិសេស​គឺសហគមន៍​ជន​វៀត​ណាម​ កំពុង​រស់នៅ​និង​ធ្វើការនៅ​សហព័ន្ធរុស្ស៊ី។ ស្តីពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរ​វាង វៀតណាម​ជាមួយ​សហភាព​សេដ្ឋកិច្ច​អាស៊ី-​អឺរ៉ុប (EAEU) ដែល​នឹង​មានសុពលភាព​នៅថ្ងៃ​ទី​៥តុលា​ខាងមុខ​នោះ លោក Trinh Dinh Dung បាន​ឲ្យដឹង​ថា នេះជាឱកាសផង​និង​ជាការ​សាកល្បង​ផង​។ ហើយ​កិច្ច​ព្រម​ព្រៀង​នេះនឹង​ជាកត្តា​ជម្រុញ​វិស័យ​ពា​ណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រ​វាងវៀតណា​មជាមួយ​ EAEU ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ