25/11/2017 11:04 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រី​អប់រំ​និង​បំណិន​អៀរឡង់​


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ
និងបំណិនអៀរឡង់ លោក Richard Bruton

នាថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅទីក្រុងហា​ណូយ ឧបនាយករដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីកា​របរទេស វៀត​ណាម លោក Pham​ Binh Minh បានអញ្ជើញទទួលជួបជា​មួយ​រដ្ឋមន្ត្រីក្រសួងអប់រំ និ​ងបំ​ណិនអៀរឡង់ លោ​ក ​Richard Bruton ដែល​កំពុងបំពេញ​ទស្សនកិច្ចការងារ​ នៅវៀត​ណាម។

នៅក្នុង​ជំនួបនេះ លោក Pham Binh Minh បានថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិ បាលនិង​ប្រជាជន​អៀរឡង់ ដែល​បន្តចាត់​ទុកវៀត​ណាម ជាដៃគូអាទិភាព​ក្នុងគោល​នយោបាយ​អភិវឌ្ឍន៍របស់​ខ្លួន ព្រម​ទាំងវាយ​តម្លៃខ្ពស់ ចំពោះរា​ល់គំរោងការឧបត្ថម្ភ ដោ​យអៀរឡង់ ដែលបាន​និងកំពុង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅវៀត​ណាម​។ លោក​ Pham Binh Minh បានស្មើឲ្យរដ្ឋាភិបា​លអៀរឡង់ ពិនិត្យបង្កើនអាហារូប​ករណ៍​សម្រាប់ វៀតណាម​ ថែក​រំលែកបទ​ពិសោធន៍​ជាមួយវៀត​ណាម លើវិស័យត្រួត​ពិនិត្យគុណភាព​អប់រំ ក៏ដូច​ជាបទពិសោធន៍​តភ្ជាប់​កិច្ច​សហប្រតិបត្តិកា​រ​រវាងសហគ្រាសជា​មួយ​មូលដ្ឋាន បណ្តុះបណ្តាល​ក្នុងការ​អភិវឌ្ឍន៍​ប្រភពធន​ធាន​មនុស្ស​ផង​ដែរ​។​
 
ជាការ​ឆ្លើយតបវិញ រដ្ឋមន្ត្រី លោក Richard​ Bruton បានអះអាងថា អៀរឡង់នឹង​ រួមដំណើរ​ជាមួយវៀត​ណាម។ រដ្ឋាភិបាល​អៀរឡង់​សន្យា​ផ្តល់ ប្រាក់ជំនួយអភិវឌ្ឍន៍ជាផ្លូ​វការ​ (ODA) មានតម្លៃ៧,៥លាន​អឺរ៉ូក្នុង​១ឆ្នាំសម្រាប់ ដំណាក់​កាល ២០១៧-២០២០ ដើម្បីជួយវៀតណាមកាត់បន្ថ​យភាព​ក្រីក្រ អភិវឌ្ឍន៍ប្រ ភពធ​នធាន​មនុស្ស រួមចំណែក​អនុវត្តគោលដៅអភិវឌ្ឍន៍​និរន្តរភាព៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ