26/09/2016 10:07 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួប​សន្ទនា​ទ្វេភាគី​នៅ​ខាង​ក្រៅកិ​ច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាតិ​


ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ

នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង New York (អាមេរិក) ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានមានជំនួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាហ្សង់​ទីន លោក​ស្រី Susana Mabel Malcorra ប្រ​ធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស ព្រឹទ្ធសភាអ៊ីតាលី​ លោក Pie Ferdinando Casini​ និង​ប្រធានគណៈ​កម្មាធិការ​កិច្ចការ​បរទេស រដ្ឋ​សភាជាន់​ទាប អ៊ីតាលី​ លោក Fabrizio Cicchitto​។ ក្នុង​ជំនួបធ្វើការ​ជាមួយ​រដ្ឋមន្ត្រីក្រ​សួង​ការបរទេស​អាហ្សង់ទីន​ លោកស្រី​ Susana Mabel Malcorra ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួង​ការ​បរទេសវៀត​ណាម លោក Pham Binh Minh បាន​អះអាង​ថា៖ វៀត​​ណាម​ជានិច្ចកាល​គោរព និង​យក​ចិត្តទុក​ដាក់​ចំពោះទំនាក់​ទំនង​សហប្រតិប​ត្តិកា​រ លើគ្រប់​វិស័យ​ជាមួយ​អាហ្សង់​​ទីន ដៃ​គូសំខាន់ជួរមុខរបស់វៀតណាម នៅអាមេរិកឡាទិន។ ភាគីទាំអពីរបានឯក​ភាពថា៖ នាពេល​ខាង​​មុខ​នេះ នឹងជំរុញការ​ផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់​ជាន់​ថ្នាក់​ និង​រវាង​អង្គភាពអាជីវកម្ម​នៃប្រទេស​ទាំង​ពីរ។​

​ក៏ក្នុងថ្ងៃទី២៤ កញ្ញា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេសវៀត​ណាម​ លោក Pham Binh Minh បាន​អញ្ជើញ​ចូលរួមសន្និ​សីទ​មិនផ្លូវ​ការ របស់​បណ្ដារដ្ឋ​មន្ត្រីការ​បរទេស​អាស៊ានផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ