01/03/2016 10:12 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយដំណាងរដ្ឋ Hessen (អាល្លឺម៉ង់)


ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយដំណាងរដ្ឋ Hessen (អាល្លឺម៉ង់)

នាថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ​២០១៦ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បាន​ជួប​សន្ទនា ជាមួយបណ្ឌិត Kambiz Ghawami ដំណាង​រដ្ឋ Hessen និងជា​ប្រធាន​អង្គការ​ជួយ​ឧបត្ថម្ភ​មហា​វិទ្យាល័យ​ពិភពលោក​ របស់អាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ច​នៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផល​ សហប្រតិបត្តិការក្នុងវិស័យអប់រំ​បណ្ដុះបណ្ដាល រវាង​វៀត​ណាម និងរដ្ឋ Hessen គំរោងការណ៍កសាងមហាវិទ្យាល័យ​វៀតណាម-អាល្លឺម៉ង់ និងចាត់​ទុកនេះ​គឺជា​រូប​សណ្ឋាន​សហប្រតិបត្តិ​ការ រវាងវៀត​ណាមជាមួយតំបន់ផ្សេង​ៗលើពិភពលោក។

​បណ្ឌិត Kambiz Ghawami បានអោយដឹងថា៖រដ្ឋអំណាច រដ្ឋ Hessen ជានិច្ច​កាល​វាយតំលៃ​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ទំនាក់​ទំនង សហប្រតិបត្តិការជាមួយវៀតណាម ដែលក្នុងនោះមាន​ការអប់រំ បណ្ដុះបណ្ដាល ជាវិស័យ​មុខ​ព្រួញ។ បណ្ឌិត Kambiz Ghawamiក៏បានជូនដំណឹង ចំពោះឧបនាយករដ្ឋមន្ត្រី អំពីល្បឿន​អនុវត្ត​គំរោង​ការណ៍​សហប្រតិបត្តិការ​មួយចំនួន រវាងរដ្ឋ Hessen ជាមួយវៀតណាមផ​ងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ