11/05/2016 10:12 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Vu Duc Dam ចូលរួមសន្និសីទសុខាភិបាលកងទ័ពនិងប្រជាជនលើកទី៥


ឧបនាយករដ្ឋមន្ត្រូី លោក Vu Duc Dam ថ្លែងមតិនៅក្នុងសន្និសីទ

ថ្លែងមតិនៅក្នុងសន្និសីទសុខាភិបាលកងទ័ពនិងប្រជាជនលើកទី៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសំណូមពរឲ្យវិនិយោគ​មូលដ្ឋានសំភារៈ និងបំពាក់ឧបករសុខាភិបាលហើយសំខាន់បំផុតគឺលើកកំពស់គុណភាព សមត្ថភាពវេជ្ជបណ្ឌិត។ លោក Vu Duc Dam បានមានប្រសាសន៍ថា៖

“ក្នុងរយៈពេល១០ឆ្នាំខាងមុខ ត្រូវមានការបោះជំហានខ្លាំងក្លាជាងនេះ ដើម្បី ពង្រឹងមូលដ្ឋានសុខាភិបាលតាមព្រំដែនកោះ។ដឹងថាយើងធ្វើល្អហើយ ប៉ុន្តែប្រជាជននៅមានបំណងប្រាថ្នាជាច្រើន។​តាមនោះត្រូវវិនិយោគមូលដ្ឋាន​សំភារៈ បំពាក់ឧបករណ៍សុខាភិបាល ប៉ុន្តែសំខាន់បំផុតគឺប្រភពធនធានមនុស្ស”៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ