28/02/2016 07:56 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមចូលរួមសន្និសីទ​ចង្អៀត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអញ្ជើញចូលរួមសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ២០១៦

ពិធីបើកត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ​ (ឡាវ) ដោយមាន​ការ​ចូល​រួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស នៃប្រទេសជាសមាជិកអា​ស៊ាន​ទាំង​១០ និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ គណៈប្រតិភូ​វៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ឧបនាយក​រដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រីការ​បរទេស លោក Pham Binh Minh ។ ថ្លែងមតិនៅពិធីបើក ឧបនាយក​រដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​ឡាវ លោក Thongloun Sisoulith បាន​សង្កត់ធ្ងន់ទៅ​លើការ បង្កើតសហគមន៍អាស៊ាន នា​ថ្ងៃ​​ទី៣១ ខែ​ធ្នូ ឆ្នាំ ២០១៥ ជា​លទ្ធផលរួម នៃការខំប្រឹងប្រែងជាច្រើនរបស់អាស៊ាន ក្នុងទស្សវត្ស៍ចំនួន៥កន្លង​​ទៅ។ ឆ្នាំ ២០១៦ ជាឆ្នាំដ៏សែនសំខាន់ របស់អាស៊ាន។បណ្ដាប្រទេសជាសមា​ជិកអាស៊ាន​ត្រូវប្រមូល​ផ្តុំ​ទៅ​​លើ​ការ​អនុវត្ត​ទស្សនះវិស័យអាស៊ាន២០១៥ និង​ផែនការ​មេចំនួន៣ ស្ដីអំពីគោល​ដៅរក្សា និង​បង្កើន​សន្តិភាព​ ស្ថិរភាព និង​ទស្សនះវិស័យ​ទៅខាងក្រៅក្នុងតំបន់អាស៊ាន។ 

សន្និសីទ​ចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាសន្និសីទរដ្ឋមន្ត្រីអាស៊ាន​ដើម​ដំបូង ក្នុង​ឆ្នាំជា​ប្រធាន ASEAN របស់​ឡាវ ជាឱកាសដើម្បីប្រទេសអាស៊ាន​ពិភាក្សា អំពីអាទិភាពជាច្រើនក្នុងជាប្រធាន​អាស៊ាន របស់​ឡាវ ផ្លាស់​ប្តូរ​អំពី​ទស្សនះនានា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ