03/12/2016 06:56 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​នូវែលហ្សេឡង់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នូវែលហ្សេឡង់ លោក Murray Mc Cully។ ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ច​លើកនេះ នារសៀលថ្ងៃទីមួយ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ​ ប្រធាន​រដ្ឋសភានូវែលហ្សេឡង់​ លោក David Carter និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​នូវែលហ្សេឡង់ លោក Bill English។

នៅក្នុងជំនួបសន្ទនា​ ប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក David Carter បានអោយដឹងថា៖វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពជួរមុខ​ ដែលបាននូវែលហ្សេឡង់ បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យពីយូរណាស់​មកហើយ បង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិង​ការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរត្រូវបានបង្កើនជាបន្តបន្ទាប់។ 

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលហ្សេឡង់ លោក​ Bill English បានអះអាង​ថា​៖​ នូវែលហ្សេឡង់​យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ធនាគារ រៀបចំរចនា​សម្ព័ន្ធអង្គភាពអាជីវកម្មវៀតណាមឡើងវិញ និងស្វែងរក ជំរុញឱកាសវិនិយោគនាពេលខាងមុខនេះ។

រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស​ លោក Pham Binh Minh​ បានស្នើអោយ៖ភាគីទាំងពីរត្រូវជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ច ពាណិជ្ជកម្ម ខំប្រឹងប្រែងនាំតំលៃទំហំពាណិជ្ជកម្មឡើងដល់មួយពាន់៧​រយលានដុល្លារអាមេរិក នាឆ្នាំ ២០២០។ ឧបនាយករដ្ឋមន្ត្រី ​ លោក Pham Binh Minh ក៏បាន
ស្នើ​អោយភាគីទាំងពីរត្រូវបង្កើនការតភ្ជាប់សហប្រតិបត្តិការវិនិយោគរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ​ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ