04/04/2015 16:14 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោកPham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី

 

នាថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ នៅទីក្រុងហាណូយ​(វៀតណាម) ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Pham Binh Minh និង​រដ្ឋមន្ត្រី​ការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាន​មាន​ជំនួប​សន្ទនា​សំដៅ ផ្លាស់ប្តូរាល់វិធាន​ការបង្កើនថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ។ តាម នោះ​ភាគីទាំង​ពីរបានសន្យាសហការយ៉ាងស្អិតរមួត ក្នុងបណ្តាការ​រៀបចំសកម្មភាព​រំលឹកខួបលើកទី៦០ នៃទិវា​បង្កើត​ទំនាក់​ទំនងការទូតថ្ងៃទី៣០ខែធ្នូ ព្រមទាំងពង្រីក​ប្រកប​​ដោយ​ប្រសិទ្ធភាព​ នៃបណ្តាយន្ត​ការ​សហ​​ប្រតិបត្តិ​ការ​ទ្វេ​ភាគី។ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះ ការដែលតម្លៃប្រាក់ពាណិជ្ជ កម្មទ្វេភាគីឡើង​ដល់១០លាន​ដុល្លារនាឆ្នាំ២០១៨ ដូចជាការព្រមព្រៀង​របស់ ថ្នាក់ដឹកនាំនៃប្រ​ទេសទាំងពីរ។ ចំពោះ​បញ្ហា​សមុទ្រ​ខាង​កើត ថ្នាក់ដឹក​នាំទាំងពីររូបនេះ បានអះ​អាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សេរីភាពខាង នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាដោះ​ស្រាយដោយ សន្តិវិធីជំលោះ​លើ​សមុទ្រ​ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិ ក្នុង​នោះ​មាន​អនុសញ្ញា​អ.ស.ប ស្តីពី​ច្បាប់សមុទ្រ១៩៨២​ ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ