06/08/2015 10:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ AMM48


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ AMM48 (VOV)
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកទី៤៨ (AMM48) នៅម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេស​ចិនWangYi។ នៅជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីការជំរុញនិង​ត្រៀម​រៀបចំល្អសំរាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរបានផ្លាស់ប្ដូរដ៏ស្មោះត្រង់អំពីបញ្ហាសមុទ្រខាងកើត។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាមព្រួយបារម្ភ​ចំពោះ​សកម្មភាពបើកទូលាយសាងសង់កោះថ្មផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រ​ខាង
កើត។ នេះក៏ជាការយកចិត្តទុកដាក់របស់បណ្ដាប្រទេសអាស៊ាន ពីព្រោះ​បញ្ហា​នេះជះឥទ្ធិពលផ្ទាល់ទៅលើការរក្សាសន្តិភាពស្ថិរភាពក្នុងដំបន់។ បណ្ដា​ប្រទេសអាស៊ានចង់មានទំនាក់ទំនងស្អាតស្អំជាមួយចិន។ រដ្ឋមន្ត្រី​ WangYi បាន​អះអាងថា​ចិនត្រៀមខ្លួនជាស្រេចបន្តការជួបប្រាស្រ័យជាន់ខ្ពស់រវាងបក្សទាំងពីរ​រដ្ឋទាំងពីរបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរមានបំណងពង្រីក​យន្តការ​សហប្រតិបត្តិការអាស៊ាន-ចិនក្នុងការដោះស្រាយជំលោះនៅ​សមុទ្រ​ខាង​កើតក្នុងនោះមានសំណើរគ្រប់គ្រងហានិភ័យនៅសមុទ្រ។ 

មុននោះនៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសន័រវ៉ែក Boerge Brende ភាគី​ទាំងពីរបានឯកភាពនាពេលខាងមុខបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជា​ច្រើន ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ិជម្រៅជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញអង្គភាព​អាជីវកម្ម​ន័រវ៉ែកចូលរួមទីផ្សារវៀតណាម។ ភាគីទាំងពីរបានរួមចែករំលែកឯកភាព​បង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការដំបន់និងអន្តរជាតិ។ ភាគីទាំងពីររួមចែករំលែកការយកចិត្តទុកដាក់អំពីស្ថានភាពសមុទ្រខាងកើត​សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីលើ​មូលដ្ឋានគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

នៅជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក​ហោណាំហង លោក Pham Binh Minh អះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជិតខាងមិត្តភាពនិង​សហប្រតិបត្តិការជាប្រពៃណីជាមួយកម្ពុជា។ ទាក់ទិនដល់បញ្ហាព្រំដែនវៀត​ណាម-កម្ពុជាលើមូល​ដ្ឋានទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើរភាំគីទាំងពីរស្វែងរកដំណោះ​ស្រាយសំដៅដោះស្រាយបញ្ហានៅសេសសល់ ដើម្បីសំរេចការងារខ័ណ្ឌសី​មា​​បោះបង្គោលព្រំដែនលើដីគោកដូចជាការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​រវាងប្រទេសទាំងពីរដែលទទួលបាននាខែមិនាឆ្នាំ២០១៥។        នៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert del Rosario ភាគី​ទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីលើកទី៨។ ស្ដីពីស្ថានភាពដំបន់និងអន្តរជាតិ ភាគីទាំងពីរបានប្រមូលផ្ដុំ​ផ្លាស់ប្តូរ​អំពីកិច្ចសហប្រតិបត្តិការអាស៊ាននិងបញ្ហាសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ