29/07/2016 09:39 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជា


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជា 

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋ​មន្ត្រី​ការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh បានជួបសន្ទនា ជាមួយឯកអគ្គ​រាជទូតកម្ពុជាប្រចាំ​នៅវៀត​ណាម លោក ហ៊ុលផ​ល្លីមក​ជំរាប​លា ក្នុង​ឱកាស​បញ្ចប់បេស​កកម្មការ​ទូត​នៅវៀតណាម​។ ឧបនាយក​រដ្ឋមន្ត្រី​ជឿជាក់​ថា៖ បន្ទាប់​ពីពេល​បញ្ចប់​បេស​កកម្មការ​ទូតនៅវៀត​ណាម ទោះបីជានៅក្នុងតួនាទីណាដោយឯ​កអគ្គ​រដ្ឋទូត ហ៊ុល​ផល្លីក៏​បន្តរួម​ចំណែក​ជំរុញការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ជិត​​ខាងផង និងសហប្រតិបត្តិ​ការលើ​គ្រប់វិស័យ​វៀត​ណាម​និង​កម្ពុជា និយាយរួម​និងទំនាក់ទំនងសហប្រិតបត្តិការ​ជិតស្និទ្ធ រវាងក្រសួង​ការ​បរទេស នៃប្រទេស​ទាំងពីរ​និយាយ​ដោយ​ឡែក​។ ក៏ក្នុងថ្ងៃនេះ​ដែរ ទទួលសិទ្ធិពីប្រធានរដ្ឋវៀតណម លោក Tran Dai Quang អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Vu Hong Nam បានប្រគល់​អ៊ាំង​ស៊ីនមិត្តភាពជូន ចំពោះឯកអគ្គរដ្ឋ​ទូត​ហ៊ុល​ផល្លីផងដែរ។

​ក៏ក្នុងរសៀលថ្ងៃទី២៧ កក្កដា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអា​ល្លឺ​ម៉ង Christian Berger មកសម្ដែង​ការគួរ​សម ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស​វៀត​ណាម លោក Pham Binh Minh មាន​គោលបំ​ណង​ថា៖ សហគ្រាស​អាល្លឺម៉ង់​បង្កើនសកម្មភាព​នៅវៀតណាម។ រីឯ​ឯកអគ្គរដ្ឋ​ទូត​អាល្លឺ​ម៉ង Christian Berger អះ​អាងថា៖ អាល្លឺម៉ងជានិច្ចកាលគាំទ្រវៀត​ណាម ក្នុងទំនាក់​ទំនងសហប្រតិបត្តិការជា​មួយ​ប្រទេស​ជាសមាជិក EU មានគោលបំណងថា៖ ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំ​នង​យុទ្ធសាស្ត្របន្ត​ស៊ីជំរៅ​ថែម​ទៀត​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ