ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីឦសានចំនួន៣និងវៀតណាម

ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការគោរពឃ្លាំមើលនិងត្រួតពិនិត្យអាវុធលោក Frank Rose (geneva.usmission.gov)
នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឲ្យដឹងថា ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការគោរពឃ្លាំមើលនិងត្រួតពិនិត្យអាវុធលោក Frank Rose នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៤រួមមានចិនកូរ៉េខាងត្បូងវៀតណាមនិងជប៉ុនក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី៥កក្កដា។ គោលដៅនៃដំណើរទស្សនកិច្ចគឺដើម្បីពិភាគ្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃបណ្ដាប្រទេសអំពីវិស័យសន្តិសុខអាវកាសការពារកាំជ្រួចត្រួតពិនិត្យអាវុធនិងប្រធានបទសន្តិសុខទ្វេភាគីនិងពហុភាគីផ្សេងៗ។ នៅក្រុងប៉េកាំង លោក Frank Rose នឹងពិភាគ្សាជាមួយមន្ត្រីក្រសួងការបរទេសនិងនាយកដ្ឋានអាវកាសជាតិចិនអំពីបញ្ហាយុទ្ធសាស្ត្រដែលយកចិត្តទុកដាក់ដូចគ្នាដើម្បីជំរុញលទ្ធផលដែលទទួលបានក្នុងការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិក-ចិន (S&ED) លើកទី៧នាពេលថ្មីៗនេះនៅក្រុងវ៉ាស៊ីនតោន។ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០កក្កដា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានវត្តមាននៅក្រុង Seoul ដើម្បីពិភាគ្សាអំពីសន្តិសុខអាវកាសរួមជាមួយបញ្ហាសន្តិសុខយុទ្ធសាស្ត្រផ្សេងៗទៀត។ បន្ទាប់នោះនាថ្ងៃទី១៣និងថ្ងៃទី១៤កក្កដា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមជួបប្រាស្រ័យផ្លាស់ប្តូរជាមួយមន្ត្រីមជ្ឈមណ្ឌលផ្កាយរណប់ជាតិនិងក្រសួងការបរទេសវៀតណាមស្ដីពីបញ្ហាដែលទាក់ទិនដល់សន្តិសុខអាវកាសនិងត្រួតពិនិត្យអាវុធពហុភាគី។ នៅទីក្រុងតូក្យូ លោកFrank Rose នឹងពិភាគ្សាជាមួយមជ្ឈដ្ឋានមន្ត្រីការបរទេសក្រសួងការពារជាតិនិងខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនស្ដីពីរបៀបបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើមូលដ្ឋានកិច្ចព្រមព្រៀងដៃគូរអាមេរិក-ជប៉ុន៧ឆ្នាំ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម