04/07/2017 10:22 GMT+7 Email Print Like 0

ឧទ្ទេសនាមអំពីផ្សារសម្រាប់ជនបរទេសនៅកណ្តាលទីក្រុងហាណូយ


បរិយាកាសលក់ឥវ៉ាន់នៅផ្សារ (រូបថតៈ laodong)

ស្ថិតនៅក្បែរសាលាភូមិ Quang Ba (ខ័ណ្ឌ Tay Ho ហាណូយ) ផ្សារសម្រាប់ជនបរទេសដែលប្រជាជននៅទីនេះមានទម្លាប់ហៅថា ផ្សារ Tay បានបើកពីម៉ោង៩ដល់ម៉ោង១២ថ្ងៃត្រង់រៀងរាល់ថ្ងៃសោរិ៍្ត។ ត្រូវបានហៅថាផ្សារ ប៉ុន្តែ នេះគ្រាន់តែជាធ្លាតូចមួយមានទទឹង ២០ ម៉ែត្រការ៉េរបស់លោក Patrice Gautier ដែលជាអ្នកបង្កើតឡើងផ្សារនេះ​តែប៉ុណ្ណោះ។ ពីដើមឡើយ ផ្សារមានស្តង់ទំនិញតែ៥ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ មានទៅដល់ជាង​ ២០ ​ស្តង់​ទំនិញហើយ។ អតិថិជនមកដល់ទីនេះគឺទទួលបានការរាក់ទាក់រួសរាយពីអ្នកលក់ គេបានជ្រើសរើសប្រដាប់ប្រដាដោយខ្លួនឯង និងតម្លៃក៏បានបិទស្រាប់។ អ្នកស្រី Hai Ha នាយិកាទទួលបន្ទុក Maketting របស់ក្រុមហ៊ុនភាគហ៊ុនធម្មជាតិវៀតណាម អង្គភាពគ្រប់គ្រងផ្សារនេះបាន ឲ្យដឹងថា៖

“ផ្សារនេះត្រូវបានបង្កើតនាចុងឆ្នាំ២០១០ ដោយផ្អែកតាមរូបភាពផ្សារកសិផលរបស់ជនបារាំង ដោយសារ លោក​ Patrice Gautier ជាជនបារាំងមួយរូប។គោលបំ ណងរបស់លោកពេលបើកផ្សារនេះ គឺដើម្បីឧទ្ទេសនាមផលិតផលរបស់ប្រទេសនានា ។ ផ្សារនេះត្រូវបានយើងខ្ញុំរក្សាជារៀងរាល់សប្តាហ៍។ ដើមឡើយ ស្តង់ទំនិញបង្ហាញ នៅទីនេះភាគច្រើនដោយមិត្តភក្តិរបស់លោក Gautier យកមកលក់និងផ្លាស់ប្តូរប្រដាប់ប្រដាចាស់ ហើយអ្នក​ដទៃ​ស្គាល់ហើយគេក៏មកដែរ។ អតិថិជនភាគច្រើនគឺជនបរទេស ប៉ុន្តែឥឡូវនេះក៏មានជនវៀតណាមមកដែរដោយសារពួកគេមានចំណាប់អារម្ម ជាមួយផ្សារ”។

មុខទំនិញដែលបានលក់នៅផ្សារគឺសម្បូរបែបណស់។ មាននុំច្រើនប្រទេសមានរសជាតិបារាំង ជប៉ុននិងកូរ៉េខាងត្បូងដែលបានធ្វើនៅផ្សារឬបានធ្វើស្រាប់ហើយយកម​កលក់នៅទីនេះ។ រួមជាមួយនុំគឺមានហាងលក់ប្រដាប់​ប្រដា handmade ដូចជា គំនូរ រូបចម្លាក់តូច ផ្កាឬវត្ថុអនុស្សាវរីយ៍ច្រើនប្រភេទ។ ចំណុចពិសេស គឺប្រដាប់ប្រដានៅទី នេះគឺមិនដូចគ្នានោះទេ។ លោក Hoang Anh និស្សិតមួយរូបនិងជាម្ចាស់ហាង handmade មួយនៅផ្សារបានសំណេះសំណាលថា៖

“ខ្ញុំចូលចិត្តបរិយាកាសនៅផ្សារនេះណាស់ មុខទំនិញដែលខ្ញុំលក់ដូចជាផ្កាធ្វើពីក្រណាត់ គំនូរខ្មុកឬរូបចម្លាក់ថ្ម ដែលទាំងអស់នេះគឺខ្ញុំធ្វើពីដៃ។ ខ្ញុំចាប់អារម្មណ៍នឹងផ្សារនេះដោយសារទាំងអ្នកលក់និងអ្នកទិញជាជនបរទេស​ផង​និងជនវៀតណាមផង។ មានពេលខ្លះមកផ្សារនេះខ្ញុំមិនលក់បានអ្វីមួយទេ ប៉ុន្តែខ្ញុំនៅសប្បាយដោយសារខ្លួន មានឱកាសអនុវត្តភាសាអង់គ្លេស។ តាំងពីចូលរួមផ្សារនេះ ខ្ញុំដូចជានិយាយភាសាអង់គ្លេសស្ទាត់ជាង”។

ក្រៅពីហាងលក់ឥវ៉ាន់ handmade ហាងលក់ Fast food និងបន្លែស្អាតក៏ទាក់ទាញភ្ញៀវជាច្រើនដែរ។ បន្លែលក់នៅទីនេះសុទ្ធតែជាបន្លែត្រូវបានពិនិត្យអនាម័យសុវត្ថ ភាពម្ហូបអាហារ។ ជាពិសេស ជនបរទេសមកទីនេះមិនយកចិត្តទុកដាក់លើចំណេញទេ គេចាត់ទុកថាមកទីនេះដើម្បីជួបប្រាស្រ័យផងដែរ។ ប្រហែលជាដូច្នេះ បរិយាកាស នៅទីនេះពេលណាក៏អូអរសប្បាយដែរ។
       
លោកអ្នកនាងជាទីមេត្រីៗ ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមជាមួយមិត្ត អ្នកស្តាប់អំពីបរិយាកាសនៅផ្សារមួយសម្រាប់ជនបរទេសនៅកណ្តាលទីក្រុងហាណូយ។  សង្ឈឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែល​យើងខ្ញុំទើបនឹងផ្តល់ជូន។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់​ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ