09/04/2018 06:22 GMT+7 Email Print Like 0

ឧទ្ទេសនាមវប្បធម៌វៀតណាមនៅអូស្ត្រាលី

នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨  ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំពិធីជួបប្រាស្រ័យ “ព្រឹត្តិការវៀត​ណាម​” ដើម្បីឧទ្ទេសនាមផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារ វៀត ណាមទៅកាន់នារីប្រទេសនានា។


ទស្សនិកជនទស្សនាសិល្បៈករ Pham Bao Khanh Linh សម្តែង

ចូលរួមក្នុងពិធីមានវត្តមានភរិយាឯកអគ្គរដ្ឋទូត ប្រមុខក្រុមបេសកកម្មការទូតតំណាងការទូតជានារីនៃប្រទេស​ប្រចាំនៅរដ្ឋធានី Canberra ផងដែរ។

នៅក្នុងជំនួបនេះ ភ្ញៀវទាំងអស់នឹងបានទស្សនាការសម្តែងសិល្បៈដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌​វៀត​ណាម ដែលសម្តែងដោយសិល្បៈករជនជាតិអូស្ត្រាលីដើមកំណើតវៀតណាម Pham Bao Khanh Linh។ ទន្ទឹមជាមួយគ្នានោះ ជាកម្មវិធីឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម។ នារីមកពីប្រទេសនានា សុទ្ធតែសម្តែងចំណាប់អារម្មណ៍​ចំពោះម្ហូបវៀតណាម ដែលបាននារីៗស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីតាំងបង្ហាញយ៉ាងស្អាតគួរឲ្យទាក់​ទាញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ