10/03/2017 10:27 GMT+7 Email Print Like 0

ឧទ្ទេសនាមលក្ខណៈល្អស្អាតនៃជំនឿសក្ការៈបូជាព្រះម៉ែក្នុងគំនូរខ្មុកម្រ័ក្សណ៍


ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថតៈ Lan Anh/VOV5)

គំនូរចំនួន២៦ផ្ទាំងស្តីពីប្រធានបទជំនឿគោរពសក្ការៈបូជាព្រះម៉ែរបស់វិចិត្រករ Tran Tuan Long កំពុងបានឧទ្ទេសនាមជាមួយមហាជននៅក្នុងការតាំងពិព័រណ៍មួយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃ​ទី ១៥ ខែមិនា ឆ្នាំ២០១៧ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។ នេះជាការតាំងពិព័រណ៍អំពីជំនឿសក្ការៈបូជាព្រះម៉ែដើមដំបូង បន្ទាប់ពីជំនឿនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក នាខែធ្នូឆ្នាំ២០១៦។ ហើយគំនូរចំនួន ២៦ ផ្ទាំង ដែលបានតាំងបង្ហាញក្នុងពិព័រណ៍នេះត្រូវបានវិចិត្រករ Tran Tuan Long គូរក្នុងរយៈពេល២០ឆ្នាំ។​ជាពិសេស គំនូរនិមួយៗតែងមានការរួមបញ្ចូលរវាងអតីតកាលជាមួយបច្ចុប្បន្នកាលនិងរវាងខាង ព្រលឹងជាមួយជីវភាពជាក់ស្តែង។ អញ្ជើញទស្សនាការតាំងពិព័រណ៍នេះ វិចិត្រការិនិ Tran Hoang Hai Yen បានឲ្យដឹងថា៖

“នាងខ្ញុំមានការភ្ញាក់ផ្អើលណាស់ពេលដែលទស្សនាការតាំងពិព័រណ៍នេះ។ គំនូរបង្ហាញនៅទីនេះមិនត្រឹមតែស្អាត​ប៉ុណ្ណោះទេ នាងខ្ញុំថែមទាំងមានអារម្មណ៍ហាកដូចជាកំពុងនៅចំពោះមុខពិធីបញ្ជាន់អារក្សអញ្ចឹង”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ