07/07/2018 11:16 GMT+7 Email Print Like 0

ឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបមេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង

នារសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាមបានទទួលជួបជាមួយលោកឧត្តមនាវី  Um Huyn Seong អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាមេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូងដែលអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម

 ឧត្តមសេនីយ៍ឯក Phan Van Giang អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបជាមួយលោកឧត្តមនាវី  Um Huyn Seong អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាមេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង

ក្នុងជំនួបនេះ លោក Phan Van Giang បានអះអាងថាក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាង​កងទ័ពជើងទឹកនៃប្រទេសទាំងពីរដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកឧត្តមនាវី  Um Huyn Seong បានសម្តែងសេចក្តីសោមមស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាស្វែងយល់អំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាមផងដែរ។ គួរបញ្ជាក់ថា មុននោះ លោកឧត្តមនាវី  Um Huyn Seong ក៏បាន ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងទឹកវៀតណាម។
ក្នុងជំនួបនេះភាគីទាំងពីរ បានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងទិសដៅសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាមនិងកូរ៉េខាងត្បូងនាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ