13/12/2017 05:13 GMT+7 Email Print Like 0

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនាជាមួយទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន


ឧត្តមសេនីយ៍ឯក Nguyen Chi Vinh 

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាជាមួយទីប្រឹក្សា នាយករដ្ឋមន្ត្រីជប៉ុន លោក Sou Noura Kentaro។ នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានចាត់ទុកថា៖កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេស​ទាំងពីរ ក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលសកម្មជាច្រើនលើគ្រប់វិស័យ ហើយបានក្លាយទៅជា​សរសរ​ទ្រូង ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានមានកិច្ច​សហប្រតិបត្តិការទ្វេភាគីនិងពហុភាគីយ៉ាងច្រើន ដោយបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាព អង្គការសហប្រជាជាតិ។លោក Sou Noura Kentaro បានចែករំលែកថា៖   នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ