01/07/2016 10:02 GMT+7 Email Print Like 0

ឥណ្ឌូនេស៊ីព្រមាននាវាបរទេសដែលធ្វើការនេសាទដោយខុសច្បាប់


នាវាបរទេសធ្វើការនេសាទដោយខុសច្បាប់នៅតំបន់សមុទ្រ Kuala Langsa ប្រទេសឥណ្ឌូនេស៊ីត្រូវវាយលិចនាថ្ងៃទី៥ មេសា (រូបថត៖AFP/TTXVN)

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានព្រមានាវាបរទេស ដែលមានចេតនាចូលក្នុងដែនសមុទ្រប្រទេសនេះដើម្បីធ្វើការនេសាទដោយខុសច្បាប់។ ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីនឹងប្រើប្រាស់វិធានការដ៏រឹងមាំចំពោះករណីទាំងអស់ដែលរំលោភទៅលើប្រទេសនេះ។លោក Widodo ក៏បានប្រកាសថា ហ្សាកាតាបានបង្កើនការខំប្រឹងប្រែងសំដៅទប់ស្កាត់​ការរំលោភច្បាប់នៅសមុទ្រ ក្នុងនោះមានការបង្កើតកងកម្លាំងពិសេសហៅថា Satgas ១១៥ ដើម្បីទប់ទល់នឹងសកម្មភាពបទល្មើសក៏ដូចជាបង្ការប្រឆាំងអំពើរំលោភដែនសមុទ្ររបស់នាវាបរទេសនាពេលកន្លងទៅផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ