19/08/2015 09:50 GMT+7 Email Print Like 0

ឥណ្ឌូនេស៊ីបញ្ចូនអ្នកជំនាញខាងកោសល្យវិច្ច័យជួយស៊ើបអង្កេតរឿងយន្តហោះបាត់ខ្លួន

នាថ្ងៃទី១៧​ខែសីហាឆ្នាំ២០១៥ មេប៉ូលិសជាតិ​ឥណ្ឌូនេស៊ី នាយ​ឧត្តមសេនីយ៍​ Badrodin Haiti បាន​ឲ្យដឹង​ថា នឹង​បញ្ចូន​អ្នក​ជំនាញ​ខាង​កោសល្យ​វិច័្ចយ ដើម្បី​ជួយ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះក្នុង​ការធ្លាក់​យន្តហោះនៅ Papua។ ស្ថាប័ន ស្វែងរក​និងជួយ​សង្គ្រោះជាតិ Basarnas បានរួម​សហការជាមួយ​កម្លាំងកងទ័ព​ជាតិ​ឥណ្ឌូនេស៊ី TNI និងបូលីសបាន​ដាក់ពង្រាយ​យន្តហោះតូច​ចំនួន​១០​គ្រឿង និងមនុស្សជាង​២៦០​នាក់ ដើម្បី​ស្វែង​រក​យន្ត​ហោះ​មាន​ស្លាក់​លេខ ATR 42-300 ដែលត្រូវបាត់​ខ្លួន។ ដល់ពេល​រសៀល​ថ្ងៃទី១៧ខេសីហាឆ្នាំ២០១៥​ ក្រុម​ជួយ​សង្គ្រោះ​បាន​ជូន​ដំណឹង​ថា បំណែក​មួយចំនួន​របស់យន្ត​ហោះបាន​រកឃើញ​ក្នុងកំពស់​ជាង​២.៥០០ម៉ែត្រ ក្នុង​តំបន់​ព្រៃ​ភ្នំ​ប្រកប​ដោយ​គ្រោះថ្នាក់ Seram-Oksop។

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodoបាន​ផ្ញើរសារ​រំលែក​ទុក្ខ និង​សាក សួរ​សុខ​ទុក្ខ​គ្រួសារ​អ្នក​ដំណើរ​ក្នុង​យន្ត​ហោះ​បាត់​ខ្លួន​នេះ ព្រម​ទាំង​បញ្ជា​ឲ្យ Basarnas ប្រញាប់​ប្រញាល់​ស្វែង​រកយន្ត​ហោះ ព្រម​ទាំង​ជន​រង​គ្រោះ​ផង​ដែរ​៕​

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ