26/04/2015 14:53 GMT+7 Email Print Like 0

ឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងក្របខ័ណ្ឌសហ​ប្រតិ​បត្តិ​ការ​អាស៊ី-អាហ្វ្រិក


ឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងក្របខ័ណ្ឌសហ ប្រតិបត្តិការអាស៊ី-អាហ្វ្រិក (Image: VNA)

ក្នុងរយៈពេលប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់អាស៊ី-អាហ្វ្រិក នៅរដ្ឋធានី​ Jakarta ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាន​ជួបសន្ទនា​ទ្វេភាគី នៅខាង​ក្រៅស​ន្និ​សីទ​លើក​នេះ​សំដៅ​ ជំរុញ​ទំនាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ​ជាមួយបណ្ដា​ប្រ​ទេ​ស។ ក្នុង​ជំនួប​​ជាមួ​យនាយ​រក​ដ្ឋមន្ត្រី​អេហ្ស៊ីប លោក Ibrahim Mehlab នាថ្ងៃទី​២៣ខែមេសាឆ្នាំ​២០១៥​ ប្រធានាធិបតី Joko Widodo បានលើកទឹកចិត្តអេហ្ស៊ីបវិនិយោគចូលក្នុង​ឥណ្ឌូនេស៊ី​លើ​​វិស័យ​ហេដ្ឋារចសនាសម្ព័ន្ធ កំពង់ផែសមុទ្រ ព្រលានយន្តហោះនិងផ្លូវ​ហាយ​វែ​ និង​គ្រឿង​បរិក្ខារ​យោធា​ផង​ដែរ​។ ថ្នាក់ដឹកនាំទាំង២​រូបក៏បានពិភាក្សា អំពី​កិច្ចសហប្រតិបត្តិការប្រឆាំងលិទ្ធិភេវរកម្ម។ ក្នុង​ជំនួប​សន្ទនា​ជា​មួយ​ប្រធានាធិបតី​ Zimbabwe លោក Robert Mugabe នាថ្ងៃដ៏ដែល ភាគីទាំង ២ បានចុះហត្ថលេខាលើ​អនុស្សា​រណៈយោគ​យល់គ្នាទៅវិញទៅមក ស្តីអំពីការបង្កើតគណៈកម្មាធិការចម្រុះ​ រវាងប្រទេសទាំង ២ សំដៅ​បង្កើន កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺកសិកម្ម​ការអភិវឌ្ឍន៍ ប្រភ​ព​ធន​ធាន​មនុស្ស​និង​​អង្គ​ភាពអាជីវកម្ម​តូចនិងមជ្យម​ (SMEs) ។ រីឯខ្លួនវិញ​ប្រធានាធិបតី Robert Mugabe បាន​សម្តែង​ការ​គាំទ្រ​ឥណ្ឌូ​នេស៊ី​ក្លាយទៅ ជាសមាជិកក្រៅអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អាណត្តិ​ ២០១៩-២០២០។ ក្នុង​​​ការ​សន្ទនា​​ជាមួយ​នាយក​រដ្ឋមន្ត្រី Nepal លោក Sushil Koirala  ប្រធា​នាធិបតី​ Joko Widodo បាន​ស្នើ​ឲ្យ​ភាគី​​​ទាំង​២ សហប្រតិបត្តិ​ការ​លើវិស័យ​កសិកម្មនិង​SMEs។ រីឯខ្លួន​វិញ Nepal មាន​គោល​បំណង​ថា៖ ឥណ្ឌូ​ណេ​ស៊ី​ជួយ​ឧបត្ថម្ភ Nepal ក្នុងការទប់ទល់​ នឹងគ្រោះធម្មជាតិនិងកិច្ចការពារបរិស្ថាន។ កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ និងបច្ចេកទេសគឺជាបញ្ហា​ស្នូល ដែល​ត្រូវបានប្រធានាធិបតី Joko Widodo និងព្រះមហាក្សត្រ Nepal Swaziland Mswati ទី ៣ បាន​ពិភាក្សាក្នុ​ងជំនួប​សន្ទនា​លើកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ