19/11/2014 14:30 GMT+7 Email Print Like 0

ឥណ្ឌូណេស៊ីសង្កត់ធ្ងន់លើសារសំខាន់របស់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត


រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi
(រូបថតៈ AFP)

នៅខាងក្រៅសន្និសីទកំពូល G20 ដែលប្រព្រឹត្តទៅក្នុងថ្ងៃទី១៥ និង ១៦ ខែវិច្ឆិកា​ ឆ្នាំ ២០១៤ នៅ​ទីក្រុង Brisbane របស់អូស្រ្តាលី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ​លោកស្រី Retno Marsudi បានប្រកាសថា ឥណ្ឌូនេស៊ីសង្ឈឹមថា ប្រទេស​​ទាំង អស់ដែលទាក់ទិនដល់សមុទ្រខាងកើត រក្សា​​សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកស្រីបានអះអាងនូវទស្សនពោលខាងលើ​​ពេល​និយាយ​ដល់គោលនយោ បាយកិច្ចការបរទេសរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីអាណត្តិថ្មី ២០១៤-២០១៩។ លោកស្រីសង្កត់ធ្ងន់ថា ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ជាលក្ខណៈចំាបាច់ ដើម្បី​សម្រេច​​បានគោលដៅផ្សារភ្ជាប់ ធ្វើសមាហរណកម្មតំបន់និងសកល លោករបស់ឥណ្ឌូនេស៊ី។ លោក​ស្រីបានលើកច្បាស់ថា ឥណ្ឌូនេស៊ីកំពុង ជម្រុញក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)​ ដោយឈរលើមូលដ្ឋាន ធានាផលប្រយោជន៍រួមរបស់ភាគីទាក់ទិននានាក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ