21/11/2015 09:29 GMT+7 Email Print Like 0

ឥណ្ឌូណេស៊ីនិងអាមេរិកពិភាក្សាអំពីបញ្ហាសន្តិសុខនិងជំលោះនៅសមុទ្រខាងកើត


ឥណ្ឌូណេស៊ីនិងអាមេរិកពិភាគ្សាអំពីបញ្ហាសន្តិសុខនិងជំលោះនៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី​១៩ខែ​វិច្ឆិកាឆ្នាំ២០១៥​ រដ្ឋមន្ត្រីក្រសួងនយោបាយយុត្តិធម៌និងសន្តិសុខ​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានមានជំនួបធ្វើការជាមួយឯក​អគ្គរដ្ឋទូតអាមេរិកប្រចាំ នៅប្រទេសនេះ លោក Robert Blake ដើម្បីពិភាក្សា​ អំពី​បញ្ហា​សន្តិសុខ។ លោក Luhut បានឲ្យដឹងថា៖ ក្នុងជំនួបនេះ ឥណ្ឌូណេស៊ីបាន​សម្តែង​ទស្សនៈ​មិន​ចូល​រួមជាផ្ទាល់​ ក្នុងជំលោះនៅសមុទ្រខាងកើតទេព្រមទាំង​ឥណ្ឌូណេស៊ី​និងអាមេរិកបាន​ឯកភាព​នឹង​អត់ធ្មត់​និង​ផ្តល់អាទិភាព​ដល់ការ​សន្ទនា។ នោះគឺជាវិធានការណ៍សំខាន់ ដើម្បីរក្សារស្ថិរភាពនិងដោះស្រាយ​ជំលោះនៅ​តំបន់នេះ។ ភាគីទាំងពីរក៏បានពិភាក្សា​អំពីផែនការរៀបចំកិច្ចប្រជុំ​មួយ​រវាង​អាស៊ាន និងអាមេរិក​ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​រដ្ឋ California អាមេរិក។ ប៉ុន្តែ គ្មានព័ត៌មានលំអិតណាមួយត្រូវបានប្រកាសនៅឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ