05/06/2015 09:40 GMT+7 Email Print Like 0

ឥណ្ឌា-អាមេរិកពន្យាពេលការព្រមព្រៀងរួមអំពីកិច្ចសហប្រតិបត្តិការការពារជាតិ


ឥណ្ឌា-អាមេរិកពន្យាពេលការព្រមព្រៀងរួមអំពីកិច្ចសហប្រតិបត្តិការការពារជាតិ(រូបថតៈ inagist.com)
នៅក្នុងការចរចារ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Aston Carter និងសមភាគីឥណ្ឌា លោក Manohar Parrikar បាន​ចុះហត្ថលេខាជាផ្លូវការ អំពីការពន្យាពេលកិច្ចសហប្រតិបត្តិការការពារជាតិទ្វេ​ភាគីបន្ថែម ១០ ឆ្នាំទៀត។ កិច្ចព្រមព្រៀងនេះបានបង្កើតឡើងដំណាក់កាល ១ រួមគ្នា​សហប្រតិបត្តិការអភិវឌ្ឍន៍ និងផលិតកម្មសម្ភារៈ និងបច្ចេកទេសការពារជាតិ ​និងរៀបចំសមយុទ្ធរួម និងបង្កើនការចែករំលែកព័ត៍មានចារកម្ម។ នៅទីនេះ រដ្ឋ​មន្ត្រីទាំងពីររូបបានវាយតំលៃឡើងវិញ​ចំពោះកិច្ចសហប្រតិបត្តិការរវាង​ភាគីទាំងពីរនាពេលកន្លងទៅ។

ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៍មាននៅក្រុងNew Delhi រដ្ឋមន្ត្រី Carter បានអោយដឹងថា៖ ​ការផ្តើមគំនិត ពាណិជ្ជកម្ម និងបច្ចេកវិទ្យាការពារជាតិ ( DTTI ) ជាកត្តាសំខាន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិទ្វេភាគី​រវាងអាមេ​រិក​និងឥណ្ឌា។ ទន្ទឹមនឹងនោះ ​ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហា​ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ