05/01/2016 09:52 GMT+7 Email Print Like 0

ឥណ្ឌាស្នើរឲ្យប៉ាគីស្ថានរាំងស្ដាត់សកម្មភាពភេរវកម្ម


ទាហានប៉ាគីស្ថានឈរយាមនៅតាមខ្សែព្រំដែនជាមួយឥណ្ឌានាថ្ងៃទី៣ មករា ឆ្នាំ២០១៥
(រូបថត៖Xinhua/TTXVN)

អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក V K Singh នាថ្ងៃទី៣ ខែ​មករា ឆ្នាំ​២០១៦ បាន​ប្រកាសថា ប៉ាគីស្ថាន​គប្បីរាំង​ស្កាត់​​អង្គការ​ភេរវកម្ម និងអង្គការផ្សេងៗទៀតពីសកម្ម​ភាពបំផ្លិច​បំផ្លាញ​ឥណ្ឌាក្នុង​ស្ថាន​ការណ៍​ដែល​រដ្ឋអំ​ណាច​ញូវដេលី​កំពុង​ខំប្រឹងប្រែង​កែលំអរ ទំនាក់ទំនងទ្វេភាគី។ តាមលោក V K Singh ថា ក្រោយពីដំណើរទស្សនកិច្ច​នៅប៉ាគីស្ថាន​របស់​នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi មក ប្រជាជននៅ​ប៉ាគី​ស្ថាន​បាន​មាន​សេចក្ដី​សង្ឃឹម​អំពី​ទំនាក់​ទំនងមិត្តភាព ល្អប្រសើររវាងប្រទេស​ទាំង​ពីរ។ សេចក្ដី​ថ្លែង​ការណ៍​ពោល​ខាង​លើត្រូវ​បាន​ចេញ​ផ្សាយ​បន្ទាប់​​ពីកើត​មាន​ឡើងការ វាយប្រហារតម្រង់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស Pathankot របស់​ឥណ្ឌា ដែល​ត្រូវ​បាន​​អនុវត្តន៍ ដោយខ្មាន់កាំភ្លើងប៉ាគីស្ថានចំនួន៦នាក់។ខ្មាន់កាំ​ភ្លើងចំនួន​៤នាក់​បាន​កំទិច​ខណៈ​ដែល​បុគ្គលិក​សន្តិសុខ​ចំនួន៧នាក់ ត្រូវស្លាប់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ