22/02/2016 09:35 GMT+7 Email Print Like 0

ឥណ្ឌារិះគន់ចិនធ្វើឲ្យភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត


ចិនដាក់ពង្រាយកាំជ្រួចមីស៊ីលនៅលើកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម (រូបថត៖abc.net.au)

ក្នុងបទសន្ទរកថាសំខាន់មួយនៅសន្និសីទសន្ទនាឥណ្ឌា-អាស៊ាន​លើកទី៨ ដែល​ទើប​នឹង​បាន​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានីញូ​ដេលី រដ្ឋមន្រ្តីការបរទេស​ឥណ្ឌាលោក​ស្រី Sushma Swaraj បានអំពាវ​នាវ​ឲ្យប៉េកាំង​ ជៀស​វាង​សកម្មភាព ដោយ​ឯក​តោភាគីណា ក៏ដោយដែលអាចបង្កភាពតានតឹងនៅក្នុងតំបន់ ក្នុងកាលៈទេសៈ​អាមេរិក​បាន​បញ្ជាក់​នូវការ​ចិន​រៀប​ចំ​កាំជ្រួច​មីស៊ីល នៅលើកោះ Phu Lam ចំណុះ​ប្រជុំកោះ Hoang Sa របស់វៀតណាម។ លោកស្រី Swaraj បាន​ចាត់ទុកថា មហា​សាគរនិងសមុទ្រ រួមមានសមុទ្រ​ខាងកើត គឺជាផ្លូវ​នាំទៅ​ភាព​សម្បូរ​រុ​ង​រឿង​និង​​សន្តិសុខ។ លោក​ស្រីបានឲ្យ​ដឹងថែម​ទៀត​ថា ឥណ្ឌា​ជួយ​ឧបត្ថម្ភ​ការ​អភិវឌ្ឍន៍​នៃ​​រចនា​​សម្ព័ន្ធ​តំបន់ រួមមាន​តម្លាភាព​ តុល្យភាព និងការបើកចំហរចំពោះសន្តិសុខ​ និងកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ ក្នុង​ពេល​នោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Vikas Swarup បាន​អះអាង​ថា ប្រការ​សំខាន់​គឺធានា​ឲ្យ​ការ​អនុវត្តន៍​យ៉ាងគ្រប់គ្រាន់ និងប្រកបដោយ​ប្រសិទ្ធិភាព​នូវសេចក្ដី​ថ្លែងការណ៍​ស្ដីអំ​ពី​ការ​ប្រតិ​បតិ្ត​របស់​ភាគី​នា​នា​នៅ​សមុទ្រ​ខាង​កើត (DOC) ហើយបញ្ចប់ការចរចារដើម្បីបង្កើត​ក្រមប្រតិបតិ្ត​នៅសមុទ្រខាង​កើត (COC) ដោយ​ឈរ​​លើមូលដ្ឋាន​ស្រុះចិត្ត​គំនិត​យ៉ាង​ឆាប់រហ័ស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ