08/12/2016 10:06 GMT+7 Email Print Like 0

ឥណ្ឌាយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម


ឥណ្ឌាយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី​៤​ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ របស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារ​ប្រទេស​វៀតណាម ​នា​ថ្ងៃទី៥ធ្នូ ​នៅទីក្រុង New Delhi ឧត្តមសេនីយ៍ឯក Ngo Xuan Lich រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាមបានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi​។​ នាយករដ្ឋមន្ត្រី​លោក Narendra Modi បាន​សម្ដែងក្តីសប្បាយរីករាយចំពោះការរីកចំរើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលក្នុងនោះបានវាយតំលៃខ្ពស់លទ្ធផលសហប្រតិបត្តិការក្នុងវិស័យការពារ​ជាតិ។ នាយករដ្ឋមន្ត្រី លោក Narendra Modi ក៏បានអះអាងថា៖ ឥណ្ឌា​​ជាមិត្ត​គួរអោយទុកចិត្ត និងស្និទ្ធស្នាលជាមួយវៀតណាមជានិច្ច ដូច្នេះ ក្នុងគោល​នយោបាយ”ឆ្ពោះទៅខាងកើត”របស់ខ្លួន ឥណ្ឌាបានចាត់ទុកវៀតណាមជា​ប្រទេសមួយក្នុង​ចំណោមប្រទេសអាទិភាពជួរមុខដែរ។

រីឯ៑ ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី Modi បានទទួលជួប ហើយសម្ដែងជំនឿជាក់ថា៖ឥណ្ឌាបន្តទទួលបានសមិទ្ធផលធំធេងថែមទៀត ក្នុងបុព្វហេតុកសាងប្រទេសជាតិ។ រដ្ឋមន្ត្រី Ngo Xuan Lich ក៏​បាន​អះអាងថា៖ ប្រជាជននិងកងទ័ពប្រជាជនវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន​
ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍តទៅទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


 

 
បណ្តាព័ត៌មានបានផ្សាយ