18/01/2015 10:52 GMT+7 Email Print Like 0

ឥណ្ឌាគោរពទំនាក់ទំនងជាមួយវៀតណាមជាទំនាក់ទំនងពិសេស


ឥណ្ឌាគោរពទំនាក់ទំនងជាមួយវៀតណាមជាទំនាក់ទំនងពិសេស(vietnamplus.vn)

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ អនុរដ្ឋមន្ត្រីក្រសួងកាពារប្រទេសវៀតណាម ឧត្តមសេនីឯក Nguyen Chi Vinh​ ​​និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Shri Mathur បានធ្វើអធិបតីការសន្ទនាការពារជាតិវៀតណាម-ឥណ្ឌា​លើកទី៩។ ភាគី​ទាំង​ពីរប្រមូលផ្ដុំអំពីស្ថានភាពអន្តរជាតិដំបន់ ចាត់ទុកថា រាល់ជំលោះការ​ខ្វែងគំនិត​ត្រូវ​​បានដោះស្រាយតាមរយៈការចចារសន្តិភាពលើមូលដ្ឋានច្បាប់អន្តជាតិមិនប្រើប្រាស់អំពើ​ហឹង្សា​ឬ​គំរាម​កំហែង​ប្រើប្រាស់អំពើហឹង្សា។ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌាលោក Shri Mathur បានអះអាងថា ឥណ្ឌា​ជា​និច្ច​កាល​​ចាត់ទុកវៀតណាម​ជា​សសរស្នូលក្នុងគោលនយោបាយសកម្មភាព​ឆ្ពោះទៅខាងកើត​របស់​ឥណ្ឌា​ សន្យា​ជំរុញទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាមឲ្យ​សគ្តិសម​នឹងសក្ដានុភាពនៃ​ប្រទេស​ទាំងពីរ។

ក្នុងឱកាសនេះដែរ នាថ្ងៃដដែល អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត​ណាម Nguyen Chi Vinh បាន​ជួប​សន្ទនា​​​​ជាមួយទីប្រឹក្សាសន្តិសុខជាតិ​សាធារណៈ​រដ្ឋ​ឥណ្ឌា​លោក Ajit Dovan។ លោក Ajit Dovan បាន​សង្កត់​ធ្ងន់​ថា ឥណ្ឌាចាត់ទុក​ទំនាក់​ទំនង​ជាមួយវៀតណាមជាទំនាក់ទំនងពិសេស អះអាង​នឹងគាំ​ទ្រ​និង​បង្ក​លក្ខណៈ​​សំ​រាប់​​ទំនាក់​ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ