27/01/2016 09:29 GMT+7 Email Print Like 0

អ្នកយកព័ត៌មានបរទេសមានចំណាប់អារម្មណ៌ចំពោះការរីកចំរើនលើគ្រប់វិស័យរបស់វៀតណាម


អ្នកយកព័ត៌មានបរទេសធ្វើការនៅមជ្ឈមណ្ឌលសារព័ត៌មានរបស់​មហាសន្និបាត​

“វៀតណាមមានល្បឿនអភិវឌ្ឍន៍ខ្ពស់លើគ្រប់វិស័យ នារយៈប៉ុន្មាន​ឆ្នាំកន្លង​ទៅ។ ជីវភាព​រស់​នៅ​របស់​ប្រជាជន​ត្រូវបាន​​​ធ្វើឱ្យប្រសើរឡើង​ដោយ​ឥតឈប់ឈរ។ យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ចំពោះការវិវឌ្ឍន៍នេះ”។ នោះ ជាការ​ពិនិត្យ​របស់អ្នកយក​ព័ត៌មាន​បរទេស នៅពេលមកដល់វៀតណាមផ្សាយ  ព័ត៌មានអំពី​មហាសន្និបាតលើក​ទី១២រ​បស់​បក្សកុម្មុយនិស្តវៀតណាម។ ចូល​រួម​ផ្សាយព័ត៌មាន អំពីមហាសន្និបាតលើកទី​១២របស់​បក្សកុម្មុយ​និស្តវៀត​ណាម ដែល​កំពុងប្រារព្ធនៅរដ្ឋធានី​ហាណូយ មានវត្តមានអ្នក​យកព័ត៌​មាន អ្នកនិពន្ធ​ជាង​១៥០នាក់​មក​ពីស្ថាប័​ន​សារព័ត៌​មាន​បរទេស វិទ្យុសម្លេងនិង​ទូរទស្សន៍ធំៗ ចំនួន២០លើពិភពលោ​ក​។ លោក Syvanh Hom​saya​deth អនុ​ប្រធាន​គណៈកម្មា​ធិការ​ព័ត៌មាន​បរទេស នៃកាសែត Paxaxon របស់ឡាវបាន​ឲ្យដឹង​ថា៖

​“ខ្ញុំមានមោទនភាពណាស់ដែលបានចូលរួមព្រឹត្តិការណ៍ធំដូច្នេះ។ ខ្ញុំឃើញ​ថា ប្រជាជន​វៀត​ណាម​អប​អរសាទ​ព្រឹត្តិការណ៍​នេះ ដោយក្តីសប្បាយរីករាយ​ណាស់។ ខ្ញុំសង្ឃឹម​ថា រាល់សេចក្តី​សម្រេច​ចិត្ត​បន្ទាប់​ពីមហាសន្និ​បាត​នេះ នឹង​បានប្រជាជន​វៀត​ណាម​ អនុវត្តល្អសំដៅនាំមក​នូវភាព​រីកចំរើន​ជាង​មុន៕”​អ្នកយក​ព័ត៌មាន​បរទេស​បាន​ជឿជា​ក់​ថា វៀត​ណាមនឹងសម្រេច​បានគោល​ដៅជា ប្រទេស​អភិវឌ្ឍន៍​យ៉ាង​​ឆាប់​ៗ៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ