20/01/2016 09:33 GMT+7 Email Print Like 0

អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សលើកទី១២


អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សលើកទី១២

អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសចំនួន៨០០នាក់ នឹងចូលរួមជូន​ព័ត៏មានអំពីមហាសន្និបាតបក្ស​​លើកទី១២ របស់បក្សកម្មុយនីស្តវៀតណាម។ លោក​ Kazuomi Shimizu ប្រធានការិយាល័យដំណាងទីភ្នាក់ងារ​សារព័ត៏​មាន NHK (ជប៉ុន)​ បានអោយដឹងថា៖ នេះគឺជាលើកដំបូងលោកបានចូលរួមផ្សព្វផ្សាយព័ត៏មានអំពីម​ហាសន្និបាត​បក្សកម្ម​នីស្ត​វៀតណាម។ មុននឹងមហាសន្និបាតប្រព្រឹត្តទៅ លោករួម​ជាមួយបណ្ដាអ្នករួមអាជិព​ផ្សេងៗទៀត បាន​មាន​ព័ត៏​មាន បទសរសេរជាច្រើន ស្ដី​អំពីសកម្មភា​ពត្រៀមរៀប​ចំ ក៏ដូចជាសមិទ្ធិផលអភិវឌ្ឍ​ន៍សេដ្ឋកិច្ច សង្គមរបស់​វៀត​ណាម នាពេលថ្មីៗនេះ។ បណ្ដាបញ្ហាដែលបានលោក និងអ្នកយកព័ត៏មានជាច្រើន​យកចិត្ត​ទុក​ដាក់​​នៅ​មហាសន្និ​បាត​​លើក​នេះ នោះគឺគោលមាគា៍អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​កិច្ចការ​បរទេស​របស់​វៀត​ណាម​នាពេល​ខាង​​មុខ​នេះ។

​“​អ្នកយកព័ត៏មានអន្តរជាតិយកចិត្តទុកដាក់ដល់ប្រការចំនួន២។ ទីមួយគឺអំ​ពីកំណែទម្រង់សេដ្ឋកិច្ច​។ ទីពីរ​គឺ​បញ្ហា​នៅ​​សមុទ្រ​ខាង​កើត​។ ស្ថានភាពនៅសមុទ្រ​ខាងកើតកាន់​តែស្មុគ្រស្មាញ និង​រដ្ឋាភិបាល​ជប៉ុន​ក៏ព្រួយ​បារម្ភជា​ច្រើន។ ដូច្នេះ ខ្ញុំ​​យកចិត្តទុកដាក់ជាច្រើនថា៖ បក្សកម្មុយនីស្តវៀតណាមមានទិស​ដៅអ្វី ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​​សមុទ្រ​ខាង​កើត​នេះ។”

​នាបច្ចុប្បន្ន មជ្ឈមណ្ឌលសារប័ត៍មាន មហាសន្និបាត បក្សកម្មុយនីស្តវៀត​ណាម នីតិកាលទី១២ បានដាក់​អោយ​ដំណើរ​ការ។ លោក Nguyen The Ky អនុប្រ​ធានគណៈកម្មាធិការឃោសនាអប់រំ​មជ្ឈឹម បានអះអាង​ថា៖ ក្រៅ​ពីការ​បង្ក​លក្ខ​ណៈ​ អំពីហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ​សំរាប់អ្នកយកព័ត៏មាន មជ្ឈមណ្ឌលក៏បាន​រៀប​ចំបណ្ដាស​ន្និសីទ​កាសែត ដើម្បី​ផ្តល់ព័ត៏មាន​អំពីសកម្មភាពរបស់មហាសន្និ​បាតទៀត​ផង៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ