01/03/2019 07:36 GMT+7 Email Print Like 0

អ្នកយកព័ត៌មានអន្តរជាតិមានចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម

អញ្ជើញមកវៀតណាមផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលសហរដ្ឋអាមរិក - ស.ប.ប កូរ៉េនោះ អ្នកយកព័ត៌មានអន្តរជាតិបានទទួលទានម្ហូបអាហារដ៏វិសេសវិសាលជាច្រើនមុខ ប្រចាំតំបន់នីមួយៗរបស់វៀតណាម ដោយឥតគិត​ថ្លៃ។

 អ្នកយកព័ត៌មានអន្តរជាតិមួយរូបមានចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម (រូបថត៖ VOV)

ម្ហូបអាហារទាំងនេះរួមមាន ៤០ មុខ ក្នុងនោះមានម្ហូបប្រពៃណីចំនួន ៩ មុខ ដែលត្រូវបានមេចុងភៅដ៏មានទេពកោសល្យរបស់វៀតណាមចម្អិន។ លោក Nguyen Quoc Hung អនុប្រធានមជ្ឈមណ្ឌលសន្និសីទជាតិ ជាអង្គភាពទទួលបន្ទុកការផ្គត់ផ្គង់ចំណីអាហារបានឲ្យដឹងថា៖

“ការរៀបចំចំណីអាហារជូនអ្នកយកព័ត៌មានគឺជាខ្លឹមសារសំខាន់មួយក្នុងការងារភស្តុភារ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងទីក្រុងហាណូយបានយកចចិត្តទុកដាក់យ៉ាងខ្លាំងលើការងារនេះ។ មជ្ឈមណ្ឌលសន្និសីទជាតិ បាន​រៀបចំប្រភពអាហារយ៉ាងច្បាស់លាស់ ហើយធានាអនាម័យសុវត្ថិភាពចំណីអាហារ។ បញ្ជីម្ហូបអាហារមានមុខម្ហូបសម្បូរបែបដែលក្នុងនោះផ្ដោតសំខាន់លើម្ហូបអាហារទីក្រុងហាណូយ ក៏ប្រៀបដូចជាព្រលឹងនៃម្ហូបអាហារ​វៀត​ណាម ផងដែរ”។

អ្នកយកព័ត៌មានអន្តរជាតិស្ទើរតែទាំងអស់គឺសុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះម្ហូបហារវៀតណាម។ លោក Cheng Thye អ្នកយកព័ត៌មាន  China New Asia មួយរូបបានចែករំលែកថា៖

“អ្វីៗគ្រប់បែបយ៉ាងនៅមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិនេះគឺល្អឥតខ្ចោះ ហើយមានស្តង់ដា។ ខ្ញុំឃើញថា វៀត​ណាម​បានរៀបចំព្រឹត្តិការណ៍នេះពិតជាល្អណាស់”។

ចំណេកឯ លោកស្រី Jung Rina អ្នកយកព័ត៌មាននៃកាសែត អាស៊ីបច្ចុប្បន្នបានសំណេះសំណាលថា៖

“នាងខ្ញុំចូលចិត្តម្ហូប Pho សាច់គោណាស់ ពីព្រោះថាម្ហូបនេះត្រូវមាត់ប្រជាជនកូរ៉េខាងត្បូងណាស់។ នាងខ្ញុំក៏មានចំណាប់អារម្មណ៍ចំពោះមីឆានិងបាយឆាទៀតផង។ នាងខ្ញុំឃើញថា វៀតណាមបានផ្សព្វផ្សាយទេសចរណ៍តាមរយៈម្ហូបអាហារនេះប្រកបដោយប្រសិទ្ធភាពណាស់”។

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ