25/07/2016 09:38 GMT+7 Email Print Like 0

អ្នកប្រាជ្ញអាហ្សង់ទីនស្វាគមសាលក្រមរបស់តុលាការស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិន


ប្រជាពលរដ្ឋហ្វីលីពីនសប្បាយរីករាយក្រោយពីសាលក្រមប្រវត្តិសាស្ត្ររបស់ PCA នាថ្ងៃទី១២ កក្កដា កន្លងទៅ (រូបថត៖Reuters)

សាស្ត្រាចារ្យ Ezequiel Ramoneda អ្នក​សម្របសម្រួល នៃមជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អាស៊ី​អាគ្នេយ៍​នៃ​មហា​វិទ្យាល័យ​ La Plata ប្រទេសអាហ្សង់ទីន​ បានមានបទវិភាគមួយ ដែលត្រូវបា​ន​ចុះផ្សាយលើកាសែត Resumen Latinoamericano ដោយស្វាគមន៍​ សាលក្រមរបស់​តុលាកាមជ្ឈត្តកម្ម​អចិន្ត្រៃទីក្រុង​ឡាអ៊ែ ស្ដីអំពី​ករណី​បណ្ដឹង​របស់ហ្វីលីពីន​ប្រឆាំងចិនទាក់ទិន ដល់ជំលោះនៅសមុទ្រខាងកើត។ លោក ​Ramoneda ចាត់​ទុក​ថា សាល​ក្រម​នេះបានបង្ក​យុត្តិ សាស្ត្រសំខាន់ទាក់ទិនដល់​ជំលោះ​អធិបតេយ្យភាព​នៅ​សមុទ្រ​ខាង​កើត​របស់​ប្រទេស​ផ្សេង​ជាច្រើន ទៀត​ដូច​ជា​វៀត​ណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី ក្រៅពីចិន​និង​ហ្វីលីពីន​។ លោក​ Ramoneda ក៏បានប្រឆាំងជំទាស់ការសំណូមពរ មិនសមហេតុ​សមផល អំពីផែនទី​៩កំណាត់​របស់ចិន​នៅសមុទ្រខាងកើត ដែលមិន​អើពើដល់ភាគីទាក់ទិននានា ជំនួស​ឲ្យការ​ដោះស្រាយ​ជំលោះ​ដោយ​សន្តិ​វិធី ក៏ដូច​ជាការដែលប្រទេសនេះ​រារាំង​សកម្មភាព​នេសាទ​ របស់​ប្រទេស​ដទៃ​ក្នុង​តំបន់ ព្រម​ទាំង​គំរាម​កំហែង​សេរី​ភាព សុវត្ថិភាពនាវាចរណ៍​និង បរិស្ថានធម្មជាតិទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ