11/11/2015 09:09 GMT+7 Email Print Like 0

អ្នកបោះ​ឆ្នោត​ស្រុះចិត្ត​គំនិត​ចំពោះ​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គមកិច្ច​ឆ្នាំ២០១៦​ដែល​បាន​រដ្ឋសភា​អនុម័ត​


អ្នកបោះឆ្នោតស្រុះចិត្តគំនិតចំពោះផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១៦ដែលបានរដ្ឋសភាអនុម័ត

នាព្រឹក​ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ​២០១៥​ សម័យប្រជុំលើក​ទី១០ រដ្ឋសភាវៀតណាមនីតិកាល​ទី១៣ បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​ចិត្ត​ ស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-​សង្គមកិច្ច​ឆ្នាំ២០១៦ និងពិភាក្សាអំពីការ​គ្រប់គ្រង ប្រើប្រាស់ ដីធ្លី​នៅបណ្ដាក​សិដ្ឋាន​ជាតិ ដំណាក់កាល ២០០៤-២០១៤។ អ្នកបោះឆ្នោត Nguyen Thuy Loan នៅទីក្រុង​Yen Bai បាន​អោយ​ដឹងថា៖

“​តាមនាងខ្ញុំ បណ្ដាគោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១៦ គឺក្តាប់​ជាប់​ស្ថានភាពជាក់​ស្ដែង។ សន្ទស្សន៍​មួយ​ចំនួន​ អំពីសុខុមាលភាពសង្គម និងកាត់​បន្ថយភាព​ក្រីក្រគឺ​សមស្រប។ ដោយ​មានការបញ្ជាណែនាំ​ពីរដ្ឋ នាង​ខ្ញុំ​ជឿជា​ក់ថា៖ នឹងទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ប្រទេសកាន់តែអភិវឌ្ឍន៍​ហើយ ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ត្រូវបាន​លើកស្ទួយ ពីមួយថ្ងៃទៅមួយថ្ងៃ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ