24/05/2016 09:38 GMT+7 Email Print Like 0

អ្នកបោះត្នោតវៀតណាម៩៨,៧៧%​ចូលរួម​ការបោះឆ្នោត​សមាជិសភា​និងក្រុម​ប្រឹក្សា​ប្រជា​ជន​គ្រប់​ជាន់​ថ្នាក់​


កងទ័ពនិងប្រជាជននៅកោះ Truong Sa ទៅបោះឆ្នោត

យោងតាមអគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ធកាល័យក្រុមប្រឹក្សាជាតិ រៀបចំការបោះ​ឆ្នោត លោក Nguyen Hanh Phuc ថា គិតរហូតដល់​ម៉ោង​២២ និង២០នាទី​យប់ថ្ងៃទី២២ ខែឧសភា​​នោះ មាន​អ្នក​បោះឆ្នោត​ចំនួន​៩៨,៧៧% ក្នុងទូទាំងប្រទេសវៀតណាម បានទៅបោះឆ្នោតសមាជិកសមាជិកា​រសភានីតិកាល​ទី១៤និង​ក្រុមប្រឹក្សា​ប្រជាជន​គ្រប់ជាន់​ថ្នាក់​អាណត្តិ២០១៦-២០២១ផងដែរ។ មាន​ខេត្ត ក្រុង​ជា ច្រើន​ដែល​មាន​ចំនួន​អ្នកទៅ​បោះឆ្នោត​ខ្ពស់ ក្នុង​នោះមានខេត្ត Thua​ Thien​–Hue និង​ខេត្ត Yen Bai ដោយ​មាន​ចំនួន​អ្នក​ទៅបោះឆ្នោត​ស្រូបយក​៩៩,៩៩%។

​ផ្លាស់ប្តូរមតិជាមួយសារព័ត៌មាន លោក Nguyen Hanh Phuc បានអះ​អាង​ថា ការបោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​សុវត្តិភាព​។ ការបើកហឹបឆ្នោតត្រួត​ពិនិត្យ និងរាប់​សន្លឹក​ឆ្នោត​សុទ្ធតែមាន​ការឃ្លាំមើល ​របស់​អ្នក​បោះឆ្នោត​និង​សារព័ត៌​មាន​ដែរ ពោល​គឺបើក​ជំហរ តម្លាភាពនិងច្បាស់​លាស់។ លទ្ធផលគួឲ្យគត់​សម្គាល់​នេះ សរឲ្យ​ឃើញ​ថា​គណៈកម្មាធិការជាតិ​ រៀបចំការបោះឆ្នោតបានបំពេញ​ល្អភារកិច្ច​ឃោសនា​ និងផ្សព្វ​ផ្សាយ​ទៅដល់​មហាជន អំពីច្បាប់បោះឆ្នោតសមាជិកសភា និងក្រុម​ប្រឹក្សា​ប្រជាជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ