25/10/2018 10:45 GMT+7 Email Print Like 0

អ្នកបោះឆ្នោតជឿជាក់ទាំងស្រុងទៅលើអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong


 អ្នកបោះឆ្នោតទូទាំងប្រទេសជឿជាក់ទាំងស្រុងទៅលើអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong

 នារសៀល​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៨ បន្ទាប់ពីរដ្ឋ សភាវៀតណាម​បានបោះឆ្នោតជ្រើសតាំង​អគ្គលេខាបក្ស លោក​ Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋមក អ្នកបោះ​ឆ្នោត​នៅក្នុង​តំបន់​ជាច្រើន​បាន​សម្តែង​នូវ​ការ​ ជឿជា​ក់និងស្រុះចិត្តគំនិតផងដែរ​។
 
អ្នក​បោះឆ្នោត Do Yen Hung នៅឃុំ My Dinh 1 ខ័ណ្ឌ Tu Liem នៃទីក្រុងហាណូយបានលើកមតិថា រដ្ឋសភា​បាន​ជ្រើស​តាំង លោកអគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ គឺជាការ​សម្រេច​ចិត្តដ៏​ត្រឹម​ត្រូវ​។ អគ្គលេខាបក្សលោក  Nguyen Phu Trong ជាមនុស្សម្នាក់មានកិត្យានុភាពក្នុងបក្ស ហើយ​ឥឡូវ​នេះ​ជា​ប្រមុខ​រដ្ឋ នឹងរួមចំណែកពង្រឹងឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិ។
 
រីឯអ្នក​បោះឆ្នោត Phan Ngoc Lam នៅឃុំ Tan Phong ទីក្រុង Lai Chau បានចាត់ទុកថា៖ ការ​ជ្រើស​តាំង​ដំណែង​ប្រធាន​រដ្ឋ​លើកនេះ នឹងនាំមកនូវលក្ខណៈអំណោយ ផលជាច្រើនក្នុងការដឹកនាំប្រទេសជាតិ។ លោក​រូប​នេះបាន​លើក​ឡើងថា៖ “រដ្ឋសភាទើបបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋជាព្រឹត្តិកា​រណ៍ដ៏សំខាន់របស់ប្រទេជាតិ​។ យើង​ខ្ញុំមានការ​សប្បាយចិត្តយ៉ាងក្រៃលែង ដោយ​សារលោកអគ្គលេខាប​ក្ស ទទួល​បាន​ទំនុក​ទុកចិត្ត​ខ្ពស់​ពីរដ្ឋ​សភា។​ យើងខ្ញុំមានបំណងថា ក្នុងដំណែងថ្មី ប្រធានរដ្ឋនឹ​ងផ្តោតការយកចិត្តទុកដាក់ឲ្យបានច្រើនថែមទៀត ​លើបណ្តា​ខេត្តព្រៃភ្នំ​ ជួយប្រជាជននៅទីនោះ មានលក្ខណៈងាយស្រួលជាងក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច-​សង្គមនិង​កាត់​បន្ថយ​ភាពក្រីក្រប្រកបដោយចីរភាព​”។
 
យល់ស្របចំពោះការដែលរដ្ឋសភាបានជ្រើស​តាំង​អគ្គលេខាបក្ស លោក Nguyen Phu Trong កាន់​ដំណែង​ជា​ប្រធាន​រដ្ឋ លោក Nguyen Dinh Canh អ្នកបោះឆ្នោតនៅខេត្ត Bac Ninh បានរំពឹងទុកថា ខណៈដែលលោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ គឺការប្រឆាំងអំពើពុករលួយនឹងបានប្រព្រឹត្តទៅកាន់តែខ្លាំងក្លា ហើយនឹង​រីកសាយ​ភាយទៅកាន់មូលដ្ឋាននានាទូទាំងប្រទេសផងដែរ។
 
លោក Le Trong Lu កម្មាភិបាលចូលនិវត្តន៍ម្នាក់នៅឃុំ An Cuu ទីក្រុង Hue បាន ជឿជាក់ថា លោកអគ្គលេខាបក្ស​ Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ នឹងបំពេញល្អនូវ​ភារកិច្ច​ដែល​បក្សនិង​ប្រជា​ជន​ប្រគល់ជូន៖ “ការស្រុះចិត្តគំនិតរបស់រដ្ឋសភា ការស្រុះចិត្តគំនិតរបស់ប្រជាជន ចំពោះការដែល អគ្គលេខា​បក្ស​ Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋជាប្រការប្រសើរណាស់​។ ភារកិច្ចរបស់លោក Nguyen​ Phu Trong នឹងកាន់តែធ្ងន់ធ្ងរជាងមែន ប៉ុន្តែ​តាម​រយៈ​ប្រសាសន៍​របស់​លោក​នៅក្នុង​ពិធីធ្វើ​សច្ចារ​ប្រណិធាន​ សរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីភារកិច្ចរបស់លោក Nguyen Phu Trong ផងដែរ។ មហាជន​សុទ្ធតែ​ជឿជាក់​លើ​ថា លោកនឹងបំពេញល្អនូវភារកិច្ចរបស់រដ្ឋនិងភារកិច្ចដែលបក្សប្រគល់ជូន”។
 
ចំណែក​អ្នកបោះឆ្នោត Nguyen Xuan Anh នៅឃុំ Thang Loi ទីក្រុង Pleiku ខេត្ត Gia Lai បានចាត់ទុកថា ការដែល​លោក​អគ្គលេខាបក្ស​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើស​តាំង​ជាប្រធាន​រដ្ឋមិន​ត្រឹម​តែជា​បំណង​ប្រាថ្នារបស់​បុគ្គលលោក​ផ្ទាល់ប៉ុណ្ណោះទេ​ ថែមទាំងជាបំណងប្រាថ្នារបស់អ្នកបោះឆ្នោតទូ​ទាំងប្រទេសទៀតផង៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ