23/05/2018 10:06 GMT+7 Email Print Like 0

អ្នកបោះឆ្នោតមានការ​សប្បាយរីករាយចំពោះ​លទ្ធផលទទួល​បានពីខឿន​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៨​


 ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៤ 

បន្តកម្មវិធីធ្វើការនៃកិច្ចប្រជុំលើកទី៥ ​រដ្ឋសភា វៀតណាមនីតិកាលទី​១៤ ​នាព្រឹកថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ​​២០១៨​ រដ្ឋសភាបានពិភាក្សាតា​មក្រុម ដោយវាយតម្លៃបំពេញ​បន្ថែ​មនូវលទ្ធផល​ អនុវត្ត​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គមនិ​ងថវិការរដ្ឋឆ្នាំ២០​១៧ ស្ថានភាពអនុវត្តផែនកា​រអភិវឌ្ឍន៍​ សេដ្ឋកិច្ច-សង្គមនិង​ថវិការ​រដ្ឋ​នាប៉ុន្មាន​ខែដើមឆ្នាំ​២០១៨ រួមទាំងការទូទា​ត់​ថវិការរដ្ឋឆ្នាំ​២០១៦ ផងដែ​រ។
 
ធ្វើការ​ពិភាក្សាអំពីលទ្ធផលអនុវត្តន៍ផែ​នការអភិវឌ្ឍន៍សេដ្ឋកិច្ច-​សង្គមឆ្នាំ២០១៧ និង​ប៉ុ​ន្មាន ខែដើមឆ្នាំ២០១​៨ ស​មាជិកសភាបានចាត់ទុកថា៖ អ្ន​កបោះឆ្នោតនិងប្រជាជន មាន​ក្តីសោមនស្ស​រីករា​យ​ដោយ​ឃើញការ​មមាញឹក​និងត្រឹម​ត្រូវរបស់​រដ្ឋាភិបាល​ ក្នុងការបញ្ជា​ណែនាំ អនុវត្តន៍​ម្ចាស់​ការច្នៃ​ប្រឌិត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវសេចក្តី​សម្រេច ចិត្តនិងការស​ន្និដ្ឋានរបស់មជ្ឈឹមបក្ស​និងរដ្ឋសភា។ ​លោក​ស្រី Mai Thi Phuong Hoa​ សមាជិកាអចិ​ន្ត្រៃយ៍ នៃគណៈកម្មកាច្បាប់​របស់រដ្ឋសភានិងជាសមា​ជិកាសភាខេត្ត N​am ​Dinh បានចែក​រំលែក​ថា៖​“ក្នុងកិច្ចការត្រួត​ពិនិត្យ អធិការកិច្ចនោះ រដ្ឋា​ភិបាលបានម្ចាស់ការបញ្ញា​ណែនាំ​ ដោយ​ប្តូរផ្តាច់​និង​ជាក់ស្តែង​ ចំពោះ​រាល់បញ្ហាដែលត្រូវបានសង្គមផ្តោតសំ​ខាន់ពិសេស។​ សម្រាប់​បញ្ហាស្មុគស្មាញ​កើតមាន​ឡើង​នាពេល​កន្ល​ងទៅ រដ្ឋាភិបាលក៏បានបញ្ជា ណែនាំ​យ៉ាងមឹងមាត់ ដើម្បីប្រកាសការសន្និដ្ឋា​ន របស់អធិការ​កិច្ចតាម​មធ្យោបាយសាធារណៈ​។ ធ្វើ​បានដូច្នេះ ប្រជាជន​និងអ្នកបោះ​ឆ្នោត​ទើបដល់​ច្បាស់​ពីការងារ​អធិការ​កិច្ច​ របស់​រដ្ឋាភិបាល​ដែរ”។
 
នាពេល​រសៀល រដ្ឋសភាបានផ្ទៀងស្តាប់នូ​វរបាយការណ៍ត្រួតពិនិត្យ ស្តីពី​សេចក្តីព្រាង ​ច្បាប់ប៉ូលីស្ត​សមុទ្រ​វៀត​ណាម​និង​ពិភាក្សាលើសេចក្តីព្រា​ងច្បាប់ការពា​រជាតិ​ (ធ្វើវិសោ​ធន​​កម្ម)៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ