19/07/2015 10:44 GMT+7 Email Print Like 0

អ្នកបោះឆ្នោតហាណូយវាយតំលៃខ្ពស់​ចំពោះ ដំណើរ​ទស្សន​កិច្ច​នៅ​អាមេរិក​របស់​អគ្គ​លេខា​បក្ស


អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងសមាជិក សមាជិកាសភាវៀតណាម បានជួបប្រាស្រ័យអ្នកបោះឆ្នោត ខ័ណ្ឌ Hoan Kiem និង Ba Dinh

អគ្គ​លេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងសមាជិក សមាជិកាសភា​វៀត​ណាម​បាន​ជួប​ប្រាស្រ័យ​អ្នក​បោះ​​ឆ្នោត ខ័ណ្ឌ Hoan Kiem និង Ba Dinh នាថ្ងៃ​ទី១៨ខែ​កក្កដាឆ្នាំ​២០១៥​ដើម្បី​រាយ​ការណ៍​អំពី​លទ្ធផល​នៃសម័យ​ប្រ​ជុំលើកទី​៩ រដ្ឋសភាវៀត​ណាម នីតិកាលទី​១៣។ អ្នក​បោះឆ្នោតនៃខ័ណ្ឌទាំង​ពីរ​នេះ​បាន​​សម្ដែង​ក្តី​សប្បាយ​រីករាយ អំពីជោគជ័យ​នៃសម័យប្រជុំលើកទី៩​នេះ ដោយ​មានខ្លឹមសារ​សំខាន់​ជាច្រើន ត្រូវ​បាន​អនុម័ត។ ទន្ទឹមនឹងនោះ អ្នកបោះឆ្នោតក៏បាន​សម្ដែងនូវការ​ចាប់អារម្មណ៍​ខ្លាំង​ក្លា ចំ​ពោះ​លទ្ធ​ផលនា​នា ក្នុង​ដំណើរ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ របស់​អគ្គលេខាបក្សកម្មុយនីស្ត​វៀត​ណាម លោក Nguyen Phu Trong​នៅ​អា​មេរិក នាពេលថ្មីៗ​នេះ រួមចំណែក​លើកកំពស់​ថានះរបស់វៀត​ណាម លើ​ឆាក​អន្តរជាតិ។

 លោក Nguyen Phu Trong ក៏បានវាយតំលៃខ្ពស់ ចំពោះ​រាល់មតិ​របស់អ្នក​បោះ​ឆ្នោត​និង​ផ្លាស់​ប្តូរមតិ​ជាមួយ​អ្នក​បោះ​ឆ្នោត អំពី​សំណូម​ពរនានា ចំពោះប្រទេសជាតិ​និង​ក្នុងដំណើការត្រៀមរៀបចំអោយមហាសន្និបាតបក្ស​ទូទាំង​ប្រទេស លើកទី១២៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ