20/11/2017 09:26 GMT+7 Email Print Like 0

អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះការឆ្លើយសំណួរដេញដោលរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឆ្លើយការសួរដេញដោល (រូបថត៖ VGP)

តាមដានសម័យសួរដេញដោល​និងឆ្លើយការសួរដេញដោលរបស់នាយករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc ក្នុង​សម័យ​ប្រជុំលើកទី​៤ រដ្ឋសភានីតិកាលទី១៤ នោះ ​អ្នកបោះឆ្នោត Phan Thi Xuan បានសំដែងការគាំ​ទ្រចំ​ពោះ​ទស្សនៈ​ “រដ្ឋាភិបាលធ្វើសកម្មភាពគឺនិ​យាយបាន​ត្រូវធ្វើ​បាន”៖
 
“ខ្ញុំពេញចិត្តយ៉ាង​ខ្លាំងជាមួយទស្សនៈ របស់នាយករដ្ឋមន្រ្តីដូចជាជំ​នួសអ្នក អន់ខ្សោយខាងវិជ្ជាជីវៈ ខា​ង​សីល្ប​ធម៌ ឬមាន​ទំនុកទុកចិត្តទាប​ ដែលមិនបាច់ចាំ ​រហូតដល់ចប់អាណត្តិបេសកកម្ម​ទេ។​ ខ្ញុំមានបំណង​ថា រដ្ឋាភិបាល​ប្ដេជ្ញាចិត្ត​ អនុវត្តទស្សនៈនេះដើម្បីប្រទេ​សជាតិកាន់តែអ​ភិវឌ្ឍន៍”​។
 
យកចិត្តទុកដាក់ដល់គំលាតរវាង​អ្នកមាននិងអ្នកក្រ រវាងជន​បទនិងទីក្រុង អ្នកបោះឆ្នោត Vu​ Huu Keo ទីក្រុង ​Hai Duong មានគោលបំណង​ថា៖
 
“នាពេលខាងមុខ ខ្ញុំមានបំណង​ថា បក្ស រដ្ឋ រដ្ឋសភាមានគោលនយោបាយ ​ដ៏សមស្របជាងមុន។ ចាំបាច់ត្រូ​វវិនិយោគ​បន្ថែមទៅក្នុងតំបន់​ឆ្ងាយដាច់ ស្រយាល តំបន់ជន​បទ ដើម្បីបង្រួញគំលាតអភិវឌ្ឍន៍​។ ខ្ញុំគិតថា ចាំ​បាច់​​ត្រូវមាន​ យន្តការដើម្បី​បញ្ជូនកម្លាំងវ័យក្មេង បញ្ហា​វ័ន្តទៅតំបន់ជនបទ​និងព្រៃភ្នំ ហើយវិនិ យោគ​ទៅលើ​​​ហេដ្ឋារចនាសម្ព័ន្ធ គឺ ទើបអា​ចបង្រួញបាននូវគំលាតនេះ​”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ