22/07/2016 08:58 GMT+7 Email Print Like 0

អ្នកបោះឆ្នោតទូទាំងប្រទេសបោះទំនុកទុកចិត្តរបស់ខ្លួនទៅលើរដ្ឋសភានីតិកាលទី១៤


អ្នកបោះឆ្នោតទូទាំងប្រទេសបោះទំនុកទុកចិត្តរបស់ខ្លួនទៅលើរដ្ឋសភានីតិកាលទី១៤

កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានបើក​យ៉ាង​ឱឡារិក នាព្រឹកថ្ងៃទី​២០ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ​។ នេះជាកិច្ច​ប្រជុំ​ពេញ​ទៅ ដោយ​អត្ថន័យ​សំខាន់​ៗ បង្កើត​បុព្វបទ​សម្រាប់​សកម្មភាព របស់រដ្ឋសភា​ក្នុង​អាណត្តិ​ទាំង​មូល។ ព្រឹត្តិការណ៍​នយោបាយ​នេះ ទាក់​ទាញការ​យកចិត្តទុក​ដាក់ យ៉ាង​ខ្លាំង​ របស់អ្នក​បោះឆ្នោត​លើទូទាំង​ប្រទេស។ អ្នក​បោះឆ្នោត Pham Xuan Toan នៅស្រុក Tran Yen ខេត្ត Yen Bai បាន​លើក​មតិ​ថា៖

​“ក្នុងកិច្ច​ប្រជុំលើក​ទី១នេះ ខ្ញុំរំពឹ​ងទុក​ថា រដ្ឋសភា​នឹង​ជ្រើសរើស​បាន​អ្នកដឹក នាំពេញ​សមត្ថភាព​និង​មាន​លក្ខណៈ​សម្បត្ដិ​ល្អ ដើម្បីដឹកនាំ​ប្រទេស​ជាតិ​និង​បម្រើ ប្រជា​ជន។ សង្ឈឹម​ថា​សមាជិក​សមាជិកា​សភា​លើក​នេះ នឹង​រួមចំណែក​កសាង ប្រទេសជាតិក្នុង​សម័យ​កាល​ ធ្វើសមាហរណកម្ម ជាពិសេស​រក្សារឹង​មាំ​បូរណភាព​ដែន​ដី ដើម្បី​ប្រជាជនអាច​នឹង​នរចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច”។

​ទន្ទឹម​ជាមួយគ្នានោះ អ្នក​បោះឆ្នោត​ច្រើន​រូបបាន​សម្តែង​នូវបំណង​ប្រាថ្នា របស់​ខ្លួនថា សមាជិក​សមាជិកា សភា​នីតិកាល​ថ្មី​នេះ នឹង​ពង្រីក​បានស្មារតី​ទទួល ខុសត្រូវ អនុវត្តរាល់​ប្រការ ដែលបាន​សន្យាជា​មួយ​ប្រជាជន និង​ធ្វើល្អតួ​នាទីជា ស្ពាន​បញ្ចូន​មតិរបស់​អ្នកបោះ​ឆ្នោត​ជូនដល់​រដ្ឋសភាផ​ង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ