21/07/2016 09:00 GMT+7 Email Print Like 0

អ្នកបោះឆ្នោតទូទាំងប្រទេសជឿជាក់និងរំពឹងទុកជាច្រើនទៅលើអាណត្តិរដ្ឋសភានីតិកាលទី១៤


ទិដ្ឋភាពនៃកិច្ចប្រជុំកលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤

កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាម​នីតិកាលទី១៤ បានប្រារព្វនា​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នៅ​ទីក្រុង​ហាណូយ​។ អ្នកបោះ​ឆ្នោតទូទាំង​ប្រទេស​តែង​តែជឿ​ជាក់ និង​រំពឹង​ទុក​ជា​ច្រើន​ទៅលើ​អាណត្តិ​រដ្ឋសភា​នីតិកាលថ្មី​នេះ ក្នុងការងារឃ្លាំ​មើល​និងសម្រេច​រាល់បញ្ហាសំខាន់ៗរបស់​ប្រទេសជាតិ។ អ្នកបោះឆ្នោត Nguyen Thu Thuy នៅឃុំ Dong Tam ទីក្រុង Yen Bai បានឲ្យដឹងថា៖

​“យើងខ្ញុំជឿជាក់ថាក្នុងអាណត្តិនេះ រដ្ឋសភានឹងធ្វើការពិនិត្យ និងផ្សព្វផ្សាយ​នូវគោលនយោបាយធំៗ នាំប្រ​ទេស​​ជាតិ​កាន់​តែរីកចំរើនពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ ​ហើយជីវភាពរបស់ប្រជាជន ក៏បានលើកកំពស់ផងដែរ។ នាង​ខ្ញុំក៏ជឿជាក់​ថា​សមាជិកសមាជិកាអាណត្តិរដ្ឋសភាថ្មី​នេះ នឹងបំពេញល្អមុខងាររបស់ខ្លួន ឲ្យសក្តិ​សម​ទៅនឹង​ការរំ​ពឹង​ទុក របស់អ្នកបោះឆ្នោតផងដែរ”។

​អាណត្តិរដ្ឋសភាថ្មីបានចាប់ផ្តើមដំណើរសកម្មភាព ដែលពោរពេញទៅ​ដោយ​បញ្ហា​ស្មុគ​ស្មាញ​ លើ​គ្រប់​វិស័យ​នោះ គឺទាម​ទារ​ឲ្យ​សមាជិក​សមាជិកា​សភា​ ត្រូវមានសមត្ថភាព​ដើម្បី​រួម​ចំណែក ដោះស្រាយ​ឲ្យបាន​គ្រប់​គ្រាន់​នូវ​បញ្ហា​មួយ​ចំនួនដូចជា ការបំពុលបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងបញ្ហាអំពើពុក​រលួយ​ជាដើម។ លោក​ស្រី Nguyen Thi Nu Y អនុប្រធានគណៈ​កម្មាធិការប្រជា​ជន​ខេត្ត Ha Tinh បាន​ឲ្យដឹង​ថា៖

​“យើងខ្ញុំរំពឹងទុកនិងដាក់ចេញសំណូមពរខ្ពស់ចំពោះរដ្ឋសភាដែរ។ រដ្ឋសភា​មិន​ត្រឹម​តែពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​ របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង​ពិភាក្សា​លើបញ្ហា​កែលំអ​រ​ជីវភាព​រស់​នៅ របស់​ប្រជាពល​រដ្ឋ​ទៀត​ផង​។ ទាំងអស់​នេះ​គឺដោយសារ​គុណភាព​រស់នៅ​ប្រចាំ​ថ្ងៃ”។

​ជាងពេលណាៗទាំងអស់ អ្នកបោះឆ្នោតជឿជាក់ថា ចំពោះរដ្ឋសភា គឺការងារតាក់​តែង​ច្បាប់​ត្រូវ​ផ្តោត​សំខាន់​ទៅលើ​គុណ​ភាព។ ហើយចំពោះរដ្ឋាភិបាលវិញ​គឺការងារគ្រប់គ្រង និងបញ្ហាកែទម្រង់បែបបទរដ្ឋបាល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ