30/07/2016 10:36 GMT+7 Email Print Like 0

អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤


អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤

ព្រឹត្តិការណ៍ ក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤​ នាពេលកន្លង​ទៅ ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ជាច្រើន ពីអ្នកបោះឆ្នោតក្នុងទូ​ទាំងប្រទេស។ អ្នកបោះឆ្នោត Tran Van Hai នៅស្រុក Tam Duong ខេត្ត Lai Chau បាន​អោយ​ដឹងថា៖

​“​ខ្ញុំយល់ឃើញថា៖ សម័យប្រជុំលើកនេះ គុណភាពសមាជិកសភាត្រូវបានលើក​កំពស់​ជាច្រើន។ ខ្ញុំមាន​គោល​បំណង​ថា៖ សមាជិកសភា នីតិកាលនេះត្រូវមានគំនិត​គិតគូរបស់ខ្លួនឯង ថ្លែងមតិ​នៅក្នុង​កិច្ចប្រជុំត្រូវ​ស្ដីអំពី​បញ្ហានានា​ដែល​អ្នកបោះ​ឆ្នោតយកចិត្តទុកដាក់ច្រើន។”

​រីឯ អ្នកបោះឆ្នោត Pham Mai Huong ស្រុក Tran Yen ខេត្ត Yen Bai បាន​អោយដឹងថា៖​​ “ សម័យប្រជុំលើកទី១ រដ្ឋសភាវៀត​ណាម បាន​ជ្រើសតាំង​ថ្នាក់ដឹកនាំស្នូល​ ដើម្បីដឹកនាំប្រទេសជាតិ។ យើងខ្ញុំមានគោល​បំណងថា៖ ថ្នាក់​ដឹកនាំ​នេះ នឹងខំប្រឹង​ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន បំរើប្រទេសជាតិ កសាងប្រទេសវៀតណាម​កាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ