07/02/2017 09:14 GMT+7 Email Print Like 0

អ្នកនេសាទខេត្ត Binh Dinh ប្រមូលផលបានច្រើន


អ្នកនេសាទខេត្ត Binh Dinh ប្រមូលផលបានច្រើន

ក្នុងសប្ដាហ៍ដើមដំបូងឆ្នាំថ្មី ២០១៧ នៅច្រកសមុទ្រ Tam Quan ស្រុក ​Hoai Nhon ខេត្ត Binh Dinh បានទទួលនាវាជាង៥០គ្រឿងចូលចត ដោយ​​ទិន្នផលទទួល​បានពី២ដល់២,៥តោន/នាវា។លោក Le Xo នៅស្រុក Hoai Nhon បានអោយដឹងថា៖ នាវានេសាទរបស់លោកចាប់បានត្រីធូណាជាង ១០០ ក្បាល ។ សមា​ជិកនាវាម្នាក់ៗ បានទទួលទឹកប្រាក់មួយពាន់ដុល្លារអាមេរិក។ អ្នកនេសាទ Vo Van Quoc នៅឃុំ Quan Bac បានអោយដឹងថា៖    “ ជើងនាវាលើកនេះជួបប្រទះខ្យល់រលកជាច្រើនក្តី ប៉ុន្តែ បរិមាណត្រីទទួលបាន​គឺច្រើនណាស់។នាវារបស់យើងខ្ញុំនេសាទត្រីក៏បានប៉ុន្មានតោនដែរ។ សមាជិកនាវាម្នាក់ៗ បានជាង ៥០០ ដុល្លារអាមេរិកសំរាប់មនុស្សម្នាក់ៗ”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ