16/12/2015 09:38 GMT+7 Email Print Like 0

អ្នកនិពន្ធ Tran Mai Hanh ទទួលបានរង្វាន់អក្សរសាស្ត្រអាស៊ាន


អ្នកនិពន្ធ Tran Mai Hanh ទទួលបានរង្វាន់អក្សរសាស្ត្រអាស៊ាន

នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងបាងកក់ប្រទេស​ថៃបានប្រព្រឹត្តទៅពិធី ប្រគល់​រង្វាន់​អក្សរ​សាស្ត្រ​អាស៊ាន​ឆ្នាំ២០១៥ ជូនចំពោះអ្នកនិពន្ធ កវីឆ្នើមនៃខឿន អក្សរសាស្ត្រក្នុងតំបន់។ អ្នកនិពន្ធ Tran Mai Hanh ជា​តំណាង​អក្សរសាស្ត្រវៀត​ណាម បានទទួលរង្វាន់ឆ្នាំ២០១៥ ដោយវណ្ណកម្ម ឯកសារនៃការតស៊ូ១-២-៣-៤-៧៥។ អ្នក​កាសែត​និងជាអ្នកនិពន្ធ Tran Mai Hanh កើតឆ្នាំ១៩៤៣ ដែល​លោកធ្លាប់ជា​អ្នក​យក​ព័ត៌មាន​នៅ​សម​រភូមិ​ក្នុង​ការ​ប្រយុទ្ធប្រឆាំងជាមួយ ចក្រពត្រអាមេរិករបស់វៀតណាម។ ប្រលោមលោក ឯកសារនៃការ​តស៊ូ១-២-៣-៤-៧៥​ របស់លោកមាន​កម្រាស់​ជាង​៦០០ទំព័រ ក្នុងនោះមាន​ឯកសារ សម្ងាត់ដែលទើបនឹងបានប្រកាស​ជា​លើក​ដំបូង​ផង​ដែរ​​ រង្វាន់អក្សរសាស្ត្រអាស៊ានដោយព្រះរាជាណាចក្រថៃបង្កើត​ឡើងនាឆ្នាំ ១៩៧៩។ ពាន​រង្វាន់​នេះ សំដៅ​លើកដំកើង អ្នកអក្សរសាស្ត្រ កវីដែលមាន​ស្នា​ដៃល្អប្រសើរ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ