04/09/2017 00:01 GMT+7 Email Print Like 0

អ្នកតភ្ជាប់បញ្ញាវតីវៀតណាម

សាស្រ្តា​ចារ្យ បណ្ឌិត​វិទ្យាសាស្រ្ត ​ផាម​ធី​ត្រឹន​​ចូវ (Pham Thi Tran Chau)​ ជាមនុស្ស​ម្នាក់​​ក្នុង​ចំ​ណោម​អ្នក​វិទ្យា​សាស្រ្ត​​​ឆ្នើម ​អំ​ពី​ជី​វ​វិទ្យារបស់​​​​វៀត​ណាម​ នាសតវត្សរ៍​ទី​២០​។ ​មានតួនាទីជា​​ប្រ​ធាន​​សមាគម​បញ្ញា​វតី​វៀត​ណាម​ លោក​ស្រី​បានសហការ​​ ប្រ​មូល​​ផ្តុំ​​​កម្លាំង​នៃ​កង​ជួរ​​បញ្ញា​វតី​​វៀត​ណាម​ រួម​ចំ​ណែក​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បញ្ញា​របស់​ប្រ​ទេសជាតិ​។

យើង​ខ្ញុំ​​ជួប​ជាមួយ​លោកស្រី​​សាស្រ្តា​ចារ្យ បណ្ឌិត​វិទ្យាសាស្រ្ត ផាម​​ធី​ត្រឹន​​ចូវ​ (Pham Thi Tran Chau)​ នៅ​ការិយាល័យ​ ​សព្វ​ថ្ងៃ​នេះ​​​​ជា​ទី​ស្តី​​ការ​កណ្តាល​ នៃ​សមាគម​​បញ្ញា​វតី​​​វៀត​ណាម ​(លេខ​៣៩ ​ហាង​ជូយ​ (Hang Chuoi) ហា​ណូយ)។​ ចំណាប់​​អារម្មណ៍​​​ ដំ​បូងចំពោះ​​​​លោក​ស្រី​ជា​ស្រ្តី​ម្នាក់ចរិយា​​​ស្រទន់  និង​​ទាក់​ទាញ​អារម្មណ៍​ដោយ​សូរ​សំឡេង​​​កក់​ក្ដៅរណ្តំ​​​ នៃ​ភូមិ​ភាគ​កណ្ដាល​​។​​លោក​ស្រី​​វិទ្យា​សាស្រ្តមាន​អា​យុជាង​៧០​ឆ្នាំ​​​ហើយ​ តែ​​នៅ​រំ​លេចបាន​ភាព​ឆើត​ឆាយ​​នៃអតីត​​បញ្ញា​វតី​​​​ម្នាក់​ ប៉ុន្តែ​មិន​ខ្វះ​ភាព​អំណត់​​ក្នុង​ទ្រឹស្ដីនិងភាព​​ស្រ​ទន់ ​នៃ​កិច្ច​ទទួល​បដិសណ្ឋារ​​កិច្ច​​ចំ​ពោះ​អ្នក​ដទៃ។​
 
សាស្រ្តា​ចារ្យ ​ផាម​​ធី​ត្រឹន​​ចូវ​ (Pham Thi Tran Chau)​ បាន​​សំ​ណេះ​សំ​ណាល​ថា​​​ ខ្លួន​​ជា​​បញ្ញា​វតី​​ម្នាក់​ ជា​អ្នក​គ្រូ​ធ្វើ​ការ​ក្នុង​សា​លា​មហា​វិទ្យាល័យ​ធំ​នៅ​វៀត​ណាម (មុខ​វិជ្ជា​ជី​វវិទ្យា​ នៅ​​មហាវិទ្យាល័យ​ទូទៅ​​​ហា​ណូយ) ជា​កន្លែង​មាន​ឱកាស​​ធ្វើ​ការ​និង​ជួប​ប្រាស្រ័យ​យ៉ាង​​​ច្រើន​ជា​មួយ​​កង​ជួរ​បញ្ញា​​​វតី ​​ ដូច្នេះ​ខ្លួន​លោក​ស្រីផ្ទាល់​បាន​យល់​ច្បាស់នូវ​បញ្ហា​​ជា​ច្រើនពី​​កង​ជួរ​​បញ្ញា​​​វតី ដែល​​ត្រូវ​ប្រ​ឈម​មុខ​។​ តាម​លោក​ស្រី​ ​បញ្ញា​​​វតី​​ទាំង​ឡាយ​មិន​ត្រឹម​តែ​បាន​ស្ដាប់ ​យល់​​ច្បាស់​​ នៅ​ថែម​ទាំង​មាន​បំណង​​មាន​ប្រភព​ជម្រុញលើក​​​ទឹក​ចិត្ត ​​បន្ថែម​កម្លាំង ពលភាព ​ដើម្បី​​បន្ត​ឈាន​ឡើង​ បូជា​ដើម្បី​បុព្វហេតុ​ដែល​គេ​កំពុង​តាម។​
 
ដូច្នោះ​ លើតួនាទី​ជា​​ប្រ​ធាន​សមាគម​​បញ្ញា​​​វតី​​វៀត​ណាម សាស្រ្តា​ចារ្យ បណ្ឌិត​វិទ្យាសាស្រ្ត​ ផាម​ធី​ត្រឹនចូវ​ (Pham Thi Tran Chau)​ បាន​កសាង​សមាគម​ ក្លាយ​ជា​កន្លែង​ត​​ភ្ជាប់​ ប្រ​មូលផ្តុំ​​កម្លាំង​នៃ​​បញ្ញា​​​វតី​វៀត​ណាម ​នៅ​ក្នុង​និង​​ក្រៅ​ប្រ​ទេស​ ពង្រីក​សមត្ថភាព​បញ្ញា​ របស់​​បញ្ញាវតី​​វៀត​ណាម ​​រួម​ចំ​ណែក​​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ក្នុង​​ដំ​ណើរ​ឈាន​ឡើង​សមាហរ័ណកម្ម។



សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau)។ 

លោកស្រី អតីតអនុប្រធានរដ្ឋ ង្វៀនធីយ៉ន (Nguyen Thi Doan) បានប្រគល់បាច់ផ្កាជូនពរ លោកស្រីប្រធាន​សមាគម​
បញ្ញាវតី​វៀតណាម ផាមធីត្រឹនចូវ (Pham Thi Tran Chau)។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau)ថ្លែងសុន្ទរកថាទទួលដំណែង ក្នុងមហាសន្និបាត​
តំណាង​សមាគមបញ្ញាវតីវៀតណាមលើកទី២។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau) (ទី៣ពីស្ដាំទៅឆ្វេង) តាងនាមគណៈ​ប្រធាន​ឆ្លើយ​តប​
នូវបញ្ហា​ងឿងឆ្ងល់ របស់តំណាងគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមមហាសន្និបាត។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau) ថតរូបអនុស្សាវរីយ៍ជាមួយ បញ្ញាវតីវៀត​ណាម​
ទាំងឡាយ​ នៅមហាសន្និបាតតំណាងសមាគមបញ្ញាវតីវៀតណាមលើកទី២។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau) (អង្គុយជួរទី៤ពីឆ្វេងទៅស្តាំ) ថតរូបអនុស្សាវរីយ៍​ក្នុង​
ពិធី​ជំនួបរួមប្រាស្រ័យចែករំលែកបទពិសោធន៍ រវាងសមាគមបញ្ញាវតីវៀតណាម និងស្រ្តីជា​ឯកអគ្គរដ្ឋទូត​ប្រទេសនានា​
ប្រចាំ​នៅប្រទេសវៀតណាម។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau)ចែករំលែកសកម្មភាពនៃសមាគមបញ្ញាវតីវៀតណាម
ក្នុងសិក្ខាសាលាអំពីសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ រវាងសមាគមបញ្ញាវតីវៀតណាម ជាមួយ​សមាគម​ស្រ្តី​
វិទ្យាសាស្រ្ត​ និង​វិស្វករកូរ៉េខាង​ត្បូង។ 


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau) (ឈរមុខទី៤ពីឆ្វេងទៅស្តាំ) ថតរូប​អនុស្សាវរីយ៍ជា​មួយ
​តំណាង​គណៈប្រតិភូដែលអញ្ជើញមកចូលរួមសន្និសីទសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ រវាង​សមាគម​បញ្ញាវតី​
វៀត​ណាម​ជាមួយសមាគមស្រ្តីវិទ្យាសាស្រ្ត និងវិស្វករកូរ៉េខាងត្បូង។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau)ថ្លែងសុន្ទរកថាក្នុងពិធីបើកសម័យប្រជុំតាំងពិព័រណ៍
“កំណាព្យប្រជាប្រិយរដូវប្រាំង” របស់វិចិត្រករ ថាញ់ធុក (Thanh Thuc) សមាជិកនៃសមាគមបញ្ញាវតីវៀតណាម។


សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹនចូវ (Pham Thi Tran Chau)ជាមួយមិត្តរួមការងារ ចូលរួមប្រាស្រ័យតាំងពិព័រណ៌
“កំណាព្យប្រជាប្រិយរដូវប្រាំង” របស់វិចិត្រករថាញ់ធុក (Thanh Thuc) សមាជិកនៃសមាគមបញ្ញាវតីវៀតណាម។

 ​​​​​សមាគម​បញ្ញា​​វតី​វៀត​ណាម ជា​អង្គការ​សមាជិក​របស់​សមាគម​សហសម្ពន្ធ​​​ស្រ្តី​វៀត​ណាម ​បង្កើត​នា​​ឆ្នាំ​២០១១​ ជា​មួយ​​សមាជិក​មុន​ដំ​បូង​ចំ​នួន​​៣៥០​នាក់​ មិន​ទាន់​​មានសមាគម​​​សមាជិក។ ​ក្រោយ​ពី​៥ឆ្នាំ​សកម្មភាព​ សមាគម​​បាន​បញ្ចូល​​សមាជិក​ថ្មី​៤ក្រុម​ សមាគម​​​​បញ្ញា​​វតី​ហា​ណូយ​ ហ្វេ​ ដា​ណាង (Da Nang) និង​ទី​ក្រុង​ហូជី​មិញ និង​១៩​សាខា​សមាគម​នៅ​ក្រោម​​ចំ​ណុះ និង​សមាជិក​ជាង​២.៧០០នាក់​។
 
សមាគម​ចូល​រួម​ការ​ពារ​​សិទ្ធិ​​ស្រប​ច្បាប់​ អំ​ពីមុខ​​របរ​និង​សកម្មភាព​កែ​ច្នៃ​​​របស់​សមាជិក​ បង្កើត​បាន​ពីរ​​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យា​បង្ក​លក្ខណៈ​ងាយ​​ស្រួល ឲ្យ​​សមាជិក​​ចូល​រួម​​អនុវត្តន៍នូវ​​ប្រ​ធាន​​បទ ​គម្រោង​ការ​និង​ប្រធាន​បទ​ធំៗ។ ទន្ទឹមនោះ​ សមាគមរៀបចំ​​សកម្មភាពប្រឹក្សា​​ និងតស៊ូ​មតិ​​សង្គម​ ចូល​រួម​រួម​ចំ​ណែក​ផ្តល់​មតិ​​យោបល់ លើ​ឯក​សារ​​​​ច្បាប់សម្រាប់​​សមាគម​សហសម្ពន្ធ​​នារី​​វៀត​ណាម​ គោល​នយោបាយ​​ស្តី​​ពី​នារី​ពលកម្ម​​របស់​បក្ស​និងរដ្ឋ។​មក​ដល់​​សព្វ​ថ្ងៃ​នេះ ​មាន​​ឯកជន៤០​នាក់​ ​និង​១៥​សមូហភាព​​​នារី​​វិទ្យាសាស្រ្ត​ ទទួល​បាន​​ពាន​រង្វាន់​ Kovalepskaia​ ឯកជន​ សមូហភាព​នារី​​ជាច្រើន​ ទទួលបាន​​ពាន​​រង្វាន់​កែច្នៃ​​ផ្ដួចផ្ដើម​បច្ចេកវិទ្យា​​វៀត​ណាម​ (VIFOTEC) ​​រង្វាន់​នារី​​វៀត​ណាម​។
 
ជាប់​ឆ្នោត​​ឡើង​វិញ​ជា​ប្រ​ធាន​សមាគម​​បញ្ញាវតី​​វៀត​ណាម​​នីតិកាល​​​ទី​២​(ឆ្នាំ​២០១៦ដល់​២០២១) សាស្រ្តា​ចារ្យ បណ្ឌិត​វិទ្យាសាស្រ្ត ផាម​ធី​ត្រឹន​​ចូវ (Pham Thi Tran Chau)​​​ ​​បញ្ជាក់ភារកិច្ច​សំ​ខាន់​​និងមុខ​​ស្រួចទាំង​បួន​ ​​ដែល​​សមាគម​បញ្ញា​វតី​វៀត​ណាម​​ នឹង​អនុវត្តន៍​ក្នុង​រយៈពេល​ខាងមុខ​​នេះ​ នោះគឺ​​​​ការ​ចូល​រួម​​​ម្ចាស់​ការ​​​នូវ​​បញ្ហា​​នៃ​​​ប្រ​ទេស​ជាតិ​ សម័យកាល​ ធ្វើ​ល្អ​ជាង​​នូវ​​តួ​នាទី​ប្រឹក្សា​ តស៊ូមតិ​ ជម្រុញ​អនុវត្ត​​​បច្ចេក​វិទ្យា​ អភិវឌ្ឍន៍​សមាគម​នៅតាម​​​ខេត្ត​​​ក្រុង​ បើក​ទូ​លាយ​បណ្តាញ​​​បញ្ញាវតី​​​អាណិកជន​​វៀត​ណាម។
 
រាល់​ស​កម្មភាព​ជាក់​ស្ដែង ​ដែល​​សមាគមបញ្ញា​វតី​​វៀត​ណាម ​បាន​អនុវត្ត​​ក្នុង​រយៈពេល​កន្លង ​បាន​ក្លាយ​ជា​សសរ​ទ្រូងនូវ​ទេពកោសល្យ​​បញ្ញា​វន្ត​វៀត​ណាម​ ប្រែ​​​ក្លាយទី​នេះ ទៅ​​ជា​ស្ពាន​​ចង​សម្ព័ន្ធ​កង​ជួរ​​បញ្ញា​​វតី​វៀត​ណាម​ នៅ​ក្នុង​និង​​ក្រៅ​ប្រ​ទេស​។​ ក្រោម​ការ​ដឹក​នាំ សាស្រ្តា​ចារ្យ បណ្ឌិត​វិទ្យាសាស្រ្ត ផាម​ធី​ត្រឹន​​ចូវ (Pham Thi Tran Chau)​​​ សមាគម​​បាន​ក្លាយ​ជា​ផ្ទៈ​រួម ​​អុជ​បំ​ភ្លឺ​ក្ដី​ជំ​នឿ  បំណងប្រាថ្នា​បូជា​របស់​​កង​ជួរ​បញ្ញា​វន្ត​​វៀតណាម៕
 

 

អត្ថបទ៖ ថាវិ  រូបថត៖ ត្រឹន​ថាញ​យ៉ាង​
 

បណ្តាអត្ថបទបានផ្សាយ